
ក្លឹបកីឡាករឆ្នើមរបស់កម្ពុជា កែវ សុខផេង ដូចជាមិនសូវដំណើរការបានល្អទាល់តែសោះ នៅលីគកំពូល ម៉ាឡេស៊ី ដែលក្នុង ៥ ប្រកួត ឈ្នះបានត្រឹមតែ ២ ប្រកួត និង ចាញ់រហូតដល់ ៣ ប្រកួត ។
កាលពីយប់មិញក្លឹប PKNP បានប្រកួតចាញ់ក្រុមខ្លាំង Melaka ក្នុងលទ្ទផល ២ ទល់នឹង ០ នៅក្នុងសប្ដាហ៍ទី ៥ នៅលីគកំពូល ម៉ាឡេស៊ី ។
ដូចច្នេះក្លឹប PNKP របស់កែវសុខផែងមាន ៦ ពិន្ទុ ឈរនៅលេខ ១០ ក្នុងតារាងលីគកំពូលម៉ាឡេស៊ី នៅសប្ដាហ៍ទី ៥ នេះ ៕
ដោយ៖ Dara Hunii