អតីតមន្រ្តីជាន់ខ្ពស់ CIA របស់អាមេរិកបញ្ជាក់ថា កូរ៉េខាងជើង ចង់ជិតស្និទ្ធឡើងវិញជាមួយរុស្ស៊ី

19360

ប្រមុខដឹកនំាកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទំនងជាកំពុងសម្លឹងមើលការបំពេញដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ក្នុងគោលបំណងពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត ខណៈទីក្រុងព្យុងយ៉ាង ត្រូវបានគេមើលឃើញថា បានរឹតចំណងមិត្តភាពការទូតកាន់តែខ្លាំងជាមួយរុស្ស៊ី ដោយបានបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួន ៣ រូបទៅកាន់ប្រទេសរុស្ស៊ី នៅក្នុងខែមីនានេះ ។

ការកត់សម្គាល់បែបនេះរបស់អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់ CIA របស់អាមេរិក លោក អានឌ្រូ គីម ធ្វើឡើងក្នុងអំឡុងពេលបំពេញទស្សនកិច្ចមកកាន់កូរ៉េខាងត្បូងនាដើមសប្តាហ៍នេះ និងកើតមានឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលជាលើកទី ២ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនំាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីចុងខែកុម្ភៈ កន្លងទៅបានរងបរាជ័យ ។

ដោយឡែកកាលពីថ្ងៃពុធសប្តាហ៍នេះ ក៏មានព័ត៌មានបានចេញផ្សាយផងដែរថា កូរ៉េខាងជើងបានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសចិន និងអង្គការសហប្រជាជាតិឱ្យត្រឡប់មកមាតុប្រទេសវិញ ដើម្បីពិភាក្សាគ្នាពីការចាត់វិធានការឆ្លើយតបនានា ក្រោយព្រមានសហរដ្ឋអាមេរិកថា អាចនឹងពិចារណាលើការអនុវត្តគោលនយោបាយនុយក្លេអ៊ែរឡើងវិញផងដែរ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី