អតីតកីឡាករបីសាចក្រហមម្នាក់ អះអាងថា Scholes គឺល្អជាង Ronaldo នៅ Man United

12627
  • កីឡាករ Cristiano Ronaldo គឺស្ថិតនៅពីក្រោយលោក Paul Scholes នៃកីឡាករដែលពោលពេញទៅដោយទេពកោសល្យនៅក្នុងក្លិបបីសាចក្រហម Manchester United នេះបើតាមការអះអាងរបស់ខ្សែការពារសញ្ជាតិអាមេរិក Jonathan Spector ។

    Cristiano Ronaldo បានឈ្នះពានរង្វាន់ Ballon d’Or ជាលើកដំបូងក្នុងចំណោមពានរង្វាន់ទាំង ៥ របស់ខ្លួន ក្នុងអំឡុងពេលដែលគាត់លេងនៅប្រទេសអង់គ្លេស ខណៈពេលនោះរូបគេបានជួយឲ្យ Manchester United ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League និង UEFA Champions League ។ ទោះយ៉ាងណាក៏ដោយ Ronaldo ត្រូវបានគេចាត់ទុកថាតែងតែស្ថិតនៅក្នុងស្រមោលរបស់លោក Scholes កាលពីរូបគេគេលេងនៅបីសាចក្រហម ។

    ខណះអតីតកីឡាកររបស់ក្លឹប Manchester United លោក Jonathan Spector  បានប្រាប់ទស្សនាវដ្ដី Daily Record ថា៖ ” ខ្ញុំក៏មានសំណាងផងដែរក្នុងការលេងជាមួយកីឡាករល្អៗមួយចំនួនដែលធ្លាប់លេងការប្រកួត និងរៀនពីពួកគេ ។ វាជាការងាយស្រួលក្នុងការនិយាយថាល្អបំផុតគឺកីឡាករ Cristiano Ronaldo ប៉ុន្តែដើម្បីឱ្យមានភាពស្មោះត្រង់ខ្ញុំត្រូវនិយាយថា Paul Scholes  ” ។

    សូមរំលឹកផងដែរ Cristiano Ronaldo ត្រូវបានលោក Sir Alex Ferguson នាំយកមកកាន់ក្លឹប Manchester United ពីក្លឹប Sporting CP របស់ព័ទុយហ្គាល់ កាលពីឆ្នាំ ២០០៣ ហើយចាប់ពីការផ្ទេរមកកាន់ទឹកដីអង់គ្លេសមក Ronaldo ចាប់ផ្ដើមកសាងភាពល្បីល្បាញទូទាំងពិភពលោក និងបានក្លាយជាកីឡាករកំពូលរបស់ពិភពលោកដល់សព្វថ្ងៃនេះ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី