តើរាត្រីនេះ U23 កម្ពុជា អាចបំបាក់ក្រុមខ្លាំង U23 អូស្ត្រាលី បានទេក្នុងជំនួបបើកឆាកនេះ?

15177

ការទទឹងរងចាំសម្រាប់អ្នកគាំទ្រគោព្រៃកម្ពុជាបានមកដល់ទៀតហើយនារាត្រីនេះ គឺជំនួបបើកឆាកពានរង្វាន់ AFC U23 Championships ដែលក្រុមជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំ​ របស់កម្ពុជា នឹងត្រូវប៉ះជាមួយក្រុមខ្លាំងប្រចាំទ្វីបអាស៊ី ក្រុមជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំ របស់អូស្ត្រាលី ។

កម្ពុជា បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គជម្រុះប្រចាំពូល H នៃពានរង្វាន់ AFC U23 Championships ដើម្បីឆ្ពោះទៅកាន់ការប្រកួតផ្ដាច់ព្រ័ត្រដែលថៃធ្វើជាម្ចាស់ផ្ទះ ដែលនឹងធ្វើឡើងនៅឆ្នាំ ២០២០ ខាងមុខ ។ ខណះពូល H នេះមាន ៤ ប្រទេសចូលរួមប្រកួតប្រជែងដើម្បីឡើងទៅកាន់វគ្គបន្ត ក្នុងនោះរួមមាន ឆាយនិតៃប៉ិ , កូរ៉េខាងត្បូង , អូស្ត្រាលី និងកម្ពុជា យើងដែលជាម្ចាស់ផ្ទះ ។

សូមបញ្ជាកផងដែរថា ក្រុមគោព្រៃកម្ពុជា អាយុក្រោម ២៣ ឆ្នាំ នឹងត្រូវបើកទ្វាពហុកីឡាដ្ឋានជាតិអូឡាំពិក ទទួលក្រុមរហ័សនាមកង់គូរូអូស្ត្រាលី នាវេលាម៉ោង ៨ៈ០០ នាទីយប់នេះ ខណះការប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវប៉ះ ក្រុមជម្រើសជាតិកូរ៉េខាងត្បូងអាយុក្រោម ២៣ ឆ្នាំ នាថ្ងៃទី ២៤ មុននឹងបន្តទៅជួបជាមួយក្រុមជម្រើសជាតិ ឆាយនិតៃប៉ិ អាយុក្រោម ២៣ ឆ្នាំ នៅថ្ងៃទី ២៦ ដែលជាជំនួបចុងក្រោយ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី