តើអ្នកដឹងទេ មានតែក្រុមជម្រើសជាតិទាំង ១២ នេះប៉ុណ្ណោះដែលឈ្នះពានច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ

32271
  • បាល់ទាត់ត្រូវបានគេចាត់ទុកថាជាកីឡារដែលមានប្រជាប្រិយបំផុតនៅក្នុងពិភពលោក ហើយមានសហព័ន្ធកីឡារបាល់ទាត់ពិភពលោក ( FIFA ) ជាអ្នកគ្រប់គ្រង ហើយក្នុងនោះត្រូវបានគេបែងចែកការប្រកួតជា ២ ប្រភេទ ១ គឺការប្រកួតរវាងក្លឹបនឹងក្លឹប និង ទី ២ គឺការប្រកួតរវាងប្រទេសនឹងប្រទេស ។ ដូច្នេះហើយបានជាវិបសាយ MerlPlus សូមលើកយកបង្ហាញប្រទេសចំនួន ១២ ដែលឈ្នះពានច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រាចាប់តាំងពីបង្កើតបាល់ទាត់មក ។ ខាងក្រុមនេះគឺជាប្រទេសទាំង ១២ ដែលគ្នាពានច្រើនបំផុត៖

    ១២/ ក្រុមជម្រើសជាតិជប៉ុន៖ ឈ្នះពានចំនួន ៤ គឺឈ្នះពាន AFC Asian Cup ទាំង ៤ លើក

    ១១/ ក្រុមជម្រើសជាតិអេស្ប៉ាញ៖ ឈ្នះពានចំនួន ៤ គឺឈ្នះ FIFA World Cup ចំនួន ១ ដង និងពាន UEFA Euro ចំនួន ៣ លើក

    ១០/ ក្រុមជម្រើសជាតិកាមេរ៉ូន៖ ឈ្នះពានចំនួន ៥ គឺឈ្នះពានរង្វាន់ Africa Cup of Nations ទាំង ៥ លើក

    ៩/ ក្រុមជម្រើសជាតិអ៊ីតាលី៖ ឈ្នះពានចំនួន ៥ គឺឈ្នះ FIFA World Cup បាន ៤ លើក និងឈ្នះ UEFA Euro ១ ដង

    ៨/ ក្រុមជម្រើសជាតិបារាំង៖ ឈ្នះពានចំនួន ៦ គឺឈ្នះ FIFA World Cup បានចំនួន ២ លើក UEFA Euro ចំនួន ២ លើកនិងព្រឹត្តិការណ៍ FIFA Confederations Cup ចំនួន ២ លើក

    ៧/ ក្រុមជម្រើសជាតិសហរដ្ឋអាមេរិក៖ ឈ្នះពានចំនួន ៦ គឺឈ្នះ CONCACAF Gold Cup (ពានប្រចាំទ្វីបអាមេរិកខាងជើង) ទាំង ៦ លើក

    ៦/ ក្រុមជម្រើសជាតិអេហ្ស៊ីប៖ ឈ្នះពានចំនួន ៧ គឺឈ្នះពានរង្វាន់ Africa Cup of Nations ទាំង ៧ លើក

    ៥/ ក្រុមជម្រើសជាតិអាល្លឺម៉ង់៖ ឈ្នះពានចំនួន ៨ គឺឈ្នះ FIFA World Cup បានចំនួន ៤ លើក UEFA Euro ចំនួន ៣ លើកនិងព្រឹត្តិការណ៍ FIFA Confederations Cup ចំនួន ១ លើក

    ៤/ ក្រុមជម្រើសជាតិម៉ិកស៊ីកូ៖ ឈ្នះពានចំនួន ១១ គឺឈ្នះ CONCACAF Gold Cup ចំនួន ១០ លើក និង FIFA Confederation Cup ចំនួន ១ លើក

    ៣/ ក្រុមជម្រើសជាតិអាហ្សង់ទីន៖ ឈ្នះពានចំនួន ១៧ គឺឈ្នះ FIFA World Cup បានចំនួន ២ លើក Copa America ១៤ លើកនិង FIFA Confederation Cup ១ លើក

    ២/ ក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ៖ ឈ្នះពានចំនួន ១៧ គឺឈ្នះ FIFA World Cup បានចំនួន ២ លើកនិង Copa America ចំនួន ១៥ លើក

    ១/ ក្រុមជម្រើសជាតិប្រេស៊ីល៖ ឈ្នះពានចំនួន ១៧ គឺឈ្នះ FIFA World Cup បានចំនួន ៥ លើក Copa America ចំនួន ៨ លើកនិង FIFA Confederations Cup ចំនួន ៤ លើក

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី