
អត្តពលិកកីឡាជនពិការ និងគ្រូបង្វឹកកម្ពុជា ១២ រូប បានចេញដំណើរចូលរួមប្រកួត EKI DEN Sport ដឹកនាំដោយ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណកម្មាធិការជាតិឡាំពិកកម្ពុជា កាលពីល្ងាចថ្ងៃទី ២១ ម្សិលមិញ នៅប្រទេសជប៉ុន ។
ឯកឧត្តម យី វាសនា មានប្រសាសថា EKI DEN Sport នេះជាប្រភេទកីឡាមួយ ដែលម្ចាស់ជប៉ុនតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ហើយអញ្ជើញប្រទេសជាមិត្តភ័ក្រ ក្នុងតំបន់អាស៊ី ដើម្បីធ្វើការប្រកួតពង្រឹងមិត្តភាព សាមគ្គីភាព ជាពិសេសដកស្រង់យកបទពិសោធន៍ និងបច្ចេកទេសអត្តពលិកជនពិការកម្ពុជាយើង ត្រៀមការប្រកួតនានា នាពេលខាងមុខ ។
សូមបញ្ជាក់ថា ការប្រកួត EKI DEN Sport ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះនេះ គឺចែកចេញជាច្រើនប្រភេទ មានកីឡាករកាយសម្បទាល្អ និងមានទាំងជនពិការផងដែរ ក្នុងនោះកម្ពុជាបញ្ជូនកីឡាករ កីឡាការិនី និងប្រតិភូសរុប ១៣នាក់ ៕
ដោយ៖ តារា