ពិធីបើកការប្រកួតកីឡាប៉េតង់ និងរត់ប្រណាំងចម្ងាយ ៥ គ.ម ដើម្បីសុខភាពមានអ្នកចូលរួមរត់ប្រមាណ ១២០០ នាក់

7667

ការប្រកួតកីឡាប៉េតង់ និងរត់ប្រណាំងចម្ងាយ ៥ គីឡូម៉ែត្រ ដើម្បីសុខភាព មានអ្នកចូលរួមរត់ប្រមាណជាង ១២០០ នាក់ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ នៅក្រុងព្រៃវែង ខេត្តព្រៃវែង ។

គណៈកម្មារៀបចំការប្រកួត បានអោយដឹងថា ការប្រកួតកីឡាប៉េតង់ និងរត់ប្រណាំងចម្ងាយ ៥ គីឡូម៉ែត្រ ដើម្បីសុខភាព រៀបចំដោយមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រៃវែង ដើម្បីចូលរួមបំផុសចលនាកីឡា អោយមានសកម្មភាពកាន់តែផុសផុល ជាពិសេសបង្កភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ និងយុវជនជៀសឆ្ងាយពីអំពើឧបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ងាកមកលេងកីឡា ដើម្បីសុខុមាលភាព ។

សូមបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ និងរត់ប្រណាំងចម្ងាយ ៥ គីឡូម៉ែត្រ ដើម្បីសុខភាព រៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ដែលមានការឧបត្ថម្ភ គាំទ្រពីក្រុមការងារថ្នាក់ជាតិចុះជួយក្រុងព្រៃវែង ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី