សង្គ្រាន្តព្រៃវែងឆ្នាំថ្មីនេះនឹងមានភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋប្រមាណ ១០ ម៉ឺននាក់ចូលរួម

18507
  • អនុប្រធានសហភាពសហពន្ធ័យុវជន កម្ពុជា ប្រចាំមណ្ឌលខេត្តព្រៃវែង បានអះអាងថា សង្រ្គាន្តព្រៃវែង ឆ្នាំ ២០១៩ នេះ នឹងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមប្រមាណ ១០ ម៉ឺននាក់ ចូលរួមដែលសង្គ្រានព្រៃវែងនេះប្រព្រឹត្តឡើងរយៈពេល ៤ ថ្ងៃ នៅក្រុងព្រៃវែង ។

    ស្តីពីសង្រ្គាន្តព្រៃវែង នាព្រឹកថ្ងៃទី ២២ ខែមិនា ឆ្នាំ ២០១៩ នេះ នៅក្រុងព្រៃវែង ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជា ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖ ” សង្រ្គាន្តព្រៃវែងឆ្នាំ ២០១៩ នេះ នឹងចាប់ផ្តើមពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦  ខែមេសា ឆ្នាំ ២០១៩ ដែលមានភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ប្រមាណ ១០ ម៉ឺននឹងចូលរួម ” ។ គោលបំណងនៃការៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីផ្តល់ភាពសប្បាយរីករាយ ជាលក្ខណៈប្រពៃណីខ្មែរ តាមរយៈការរៀបចំពិធីសាសនា ការតាំងបង្ហាញ នូវផលិតផលខ្មែរ ទស្សនីយ៍ភាពសិល្បះ ល្បែងប្រជាប្រិយ៍តាមប្រពៃណី និងទំនៀមទម្លាប់ពីដូនតា ជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់កាន់តែច្បាស់ ពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរតាំងពីបុរាណ្យ ។

    ឯកឧត្តម ស សុខា លើកឡើងទៀតថា ខេត្តព្រៃវែង គឺជាខេត្តដែលកំសត់ជាងគេ ព្រោះមិនសូវមានសក្តានុពលផ្នែកទេសចរណ៍ដូចខេត្តផ្សេងៗឡើយ ពោលគឺពឹងផ្អែកលើវិស័យកសិកម្មតែ ១ គត់ ។ ដូច្នេះរាល់បុណ្យទានម្តងៗ ក្រៅពីទៅវត្ត ប្រជាពលរដ្ឋហាក់បីដូចជាមិនបានទៅកំសាន្ត នៅកន្លែងណាផ្សេងនោះទេ ។
    ឯកឧត្តមបន្តថា ព្រឹត្តិការណ៍សង្រ្គាន្តព្រៃវែងនេះ នឹងរួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ដែលជាមរតក ដ៏មានតម្លៃរបស់បុព្វបុរសខ្មែរ និងថែមទាំងផ្តល់នូវជំនឿ ចិត្តដល់ប្រជាពលរដ្ឋ អោយមានទំនុកចិត្តកាន់តែខ្ពស់ លើរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ។

    សង្រ្គាន្តព្រៃវែងឆ្នាំ ២០១៩ នេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ថ្លែងថា៖ ” សង្គ្រាន្តព្រៃវែង មានស្តង់ពិពណ៌ជាតិ និងអន្តរជាតិចំនួន ៣០០ ស្តង់ ក្នុងនោះមានស្តង់លក់ចំណីអាហារ មានកន្លែងប្រារព្ធពីធីសាសនា និងកម្មវិធីកំសាន្តជាច្រើនដូចជា ការសម្តែងរបាំប្រពៃណី របាំទ្រុឌ របាំជូនពរ របាំឆៃយាំ នារីជាជួរគោះត្រឡោក ក្ងោកប៉ៃលិន ស្បៃតូច ស្បៃធំ ការបង្កើតផ្ទះបុរាណខ្មែរ ការសម្តែងល្បុកត្តោ និងល្បែង កំសាន្តជាច្រើនទៀត ” ។

    ទាក់ទិនទៅនឹងកម្លាំងសន្តិសុខសំរាប់សង្រ្គាន្តព្រៃវែងនេះ គឺមាន យុវជនតាមវិទ្យាល័យនានាចំនួន ៦០០ នាក់ និងកងកម្លាំងជាង ២០០ នាក់ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព ប្រជាពលរដ្ឋនិងត្រៀមកម្លាំង ដើម្បីសម្រួលចរាចរណ៍ ចំណតរថយន្ត សង្រ្គោះបឋម ឡានទឹក បញ្ជាការស្រាល និងកម្លាំងសំរាប់សអាតបរិស្ថាន ៕

    ដោយ៖ វី

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី