
ទីបំផុតក្លឹបបាល់ទាត់ ភ្នំពេញក្រោន បានបង្ហាញឈ្មោះកីឡាដ្ឋានថ្មីរបស់ខ្លួនជាផ្លូវការហើយក្រោមការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនបណ្ដាញទូរស័ព្ទចល័ត Smart Axiata ក្នុងកិច្ចសន្យារយះពេល ២ ឆ្នាំ ។
ម្ចាស់តំណែងជើងឯកលីគកំពូលកម្ពុជា ( Metfone Cambodian League ) ចំនួន ៦ សម័យកាល ភ្នំពេញក្រោន ក្លាយជាក្លឹបដំបូងនៅកម្ពុជាដែលបានលក់សិទ្ធឈ្មោះកីឡាដ្ឋានរបស់ខ្លួន ។ បន្ទាប់ពីត្រូវបានក្រុមហ៊ុនបណ្ដាញទូរស័ព្ទយក្ស Smart Axiata ចុះកុងត្រារយះពេល ២ ឆ្នាំដោយបានបន្ថែមពាក្យថា Smart ទៅលើឈ្មោះចាស់ RSN Stadium ដែលមានឈ្មោះថ្មីពេញថា ” Smart RSN Stadium ” ៕
ក្លឹបបាល់ទាត់ ភ្នំពេញក្រោន ត្រូវបានគេទទួលស្គាល់ថា ជាក្លឹបដែលទទួលជោគជ័យ និងមានអ្នកគាំទ្រច្រើនបំផុតនៅកម្ពុជា ហើយក៏ជាក្លឹបដំបូងគេដែលបានបណ្ដុះបណ្ដាលយុវជនទាំងឈុត បុរស និងឈុតនារី ក្នុងចក្ខុវិស័យជួយអភិវឌ្ឍន៍វិស័យកីឡារបាល់ទាត់កម្ពុជាឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ ២០២៣ ៕
ដោយ៖តារា