យានអវកាស OSIRIS-REX នឹងនាំយកគំរូតាងរបស់អាចម៍ផ្កាយ Bennu មកផែនដីនៅឆ្នាំ ២០២៣

43038
  • យាន អូស៊ីរីស រិច បានទៅដល់អាចម៍ផ្កាយ បេននូ ដែលមានមុខកាត់ប្រវែងជាង ៥០០ ម៉ែត្រ និងនៅចម្ងាយ ៣០ ម៉ឺនគីឡូម៉ែត្រពីផែនដីកាលពីចុងឆ្នាំ ២០១៨ ហើយយានអវកាសនេះ នឹងនាំយកគំរូតាងរបស់វាត្រឡប់មកដល់ផែនដីនៅខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ ។

    អាចម៍ផ្កាយ បេននូ ដែលស្ថិតក្រោមការសិក្សារបស់យានអវកាស NASA កំពុងវិលកាន់តែលឿនទៅៗ ដោយប្រការនេះធ្វើឲ្យអ្នកវិទ្យាសាស្រ្តងឿងឆ្ងល់ជាខ្លាំង ។ ឥឡូវនេះរង្វិលជុំរបស់អាចម៍ផ្កាយ បេននូ គឺមានរយៈពេល ៤,៣ ម៉ោង ក៏ប៉ុន្តែបើតាមរយៈការវិភាគលើទិន្នន័យប្រមូលបានមុនពេលដែលយាន អូស៊ីរីស រិច (OSIRIS-REX) ទៅដល់អាចម៍ផ្កាយ បេននូ នោះ បានបង្ហាញថា រង្វិលជុំរបស់វាកំពុងតែកើនឡើងល្បឿន គឺប្រហែល ១ វីនាទីជារៀងរាល់មួយសតវត្សរ៍ ។

    សូមបញ្ជាក់ផងដែរថា ការស្រាវជ្រាវថ្មីនេះបានយោងទៅលើទិន្នន័យដែលប្រមូលបានដោយប្រព័ន្ធតេឡេស្កូបចំនួន ២ នៅលើផែនដី កាលពីចន្លោះឆ្នាំ ១៩៩៩ និងឆ្នាំ ២០០៥ និងដោយកែវយឺតអវកាស ហ៊ូបប៊ល (Hubble) ។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តនឹងអាចធ្វើការស្វែងយល់កាន់តែច្បាស់ថែមទៀតអំពីអាចម៍ផ្កាយ បេននូ ស្របដែលពេលយាន អូស៊ីរីស រិច នឹងចំណាយពេលសិក្សាលើវាសម្រាប់រយៈពេលយ៉ាងតិចក៏ ២ ឆ្នាំ ៕

    ដោយ៖ បូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី