បើក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅលើផែនដី ទើប Mbappe ផ្ទេរទៅ Real Madrid

13329
  • តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបារាំង L’Equipe បានចុះផ្សាយថា Kylian Mbappe ចង់បានប្រាក់ខែប្រចាំឆ្នាំចំនួន ១៥ លានអឺរូពីក្លឹប Real Madrid ដើម្បីក្លាយខ្លួនជាកីឡាករដែលមានតម្លៃពលកម្មខ្ពស់បំផុតនៅលើភពផែនដី ។ ប៉ុន្តែការទាមទារបែបនេះទំនងជាពិបាកខ្លាំងណាស់សម្រាប់ក្លឹប Real Madrid ពិសេសគឺក្នុងកាលៈទេសៈមួយដែលក្លឹបអធិរាជសបានចំណាយយ៉ាងច្រើនលើសលប់លើប្រាក់ខែរបស់កីឡាករផ្សេងៗរួចទៅហើយ ។

    ក្នុងពេលបច្ចុប្បន្នរបស់ក្លិប Real Madrid បានផ្តល់ចំណូល ១៤ លានអឺរូក្នុងមួយឆ្នាំដល់កីឡាករ Gareth Bale ។ ចំនួន ១១ លានអឺរូក្នុងមួយឆ្នាំដល់កីឡាករ Sergio Ramos និង ១០ លានអឺរូក្នុងមួយឆ្នាំដល់កីឡាករ Karim Benzema និង Luka Modric ។ ប៉ុន្តែយ៉ាងណាក៏ដោយបច្ចុប្បន្ន Mbappe ទទួលបានចំណូលកើនឡើង ១.២ លានអឺរូថែមទៀតដែលមានន័យថាចាប់ពីរដូវកាលក្រោយទៅគេនឹងទទួលបាន ១៣.២ លានអឺរូក្នុងមួយឆ្នាំ ។

    បើផ្អែកទៅលើគ្រូបង្វឹកលោក Zinedine Zidane ដូចគ្នាគេអាចសន្និដ្ឋានថា Mbappe ពិតជាចង់ទៅក្លិប Real Madrid ខ្លាំងណាស់តែបើផ្អែកទៅលើការទាមទារទាំងនេះគេអាចដឹងយ៉ាងច្បាស់ថាក្រុម Real Madrid នឹងមិនអាចផ្តល់តាមតម្រូវការរបស់ Mbappe បាននោះទេ ។ មិនត្រឹមតែមិនអាចផ្តល់ប្រាក់ខែកម្រិតនេះបាន ប៉ុន្តែថែមទាំងមិនអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចំណាយលើតម្លៃផ្ទេររបស់ Mbappe ដែលក្លឹប Paris Saint-Germain ទាមទាររហូតដល់ទៅ ៣០០ លានអឺរូឯណោះ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី