Ronaldo មានសុទិដ្ឋិនិយមចំពោះការប្រកួត Euro 2020 ទោះបានត្រឹមតែស្មើរ ២ ប្រកួតដំបូងក៏ដោយ

7148

កីឡាករ Cristiano Ronaldo នៅតែមានសុទិដ្ឋិនិយមលើឱកាសរបស់ព័រទុយហ្គាល់ក្នុងការលេងការប្រកួតក្នុងវគ្គជម្រុះ Euro ២០២០ ខណៈដែលប្រធានក្រុមរូបនេះបានទទូចថាក្រុមការពារតំណែងជើងឯកគួរតែទទួលបានជ័យជំនះលើក្រុមជម្រើសជាតិ Serbia ។

Ronaldo បានជួបបញ្ហារបួសសាច់ដុំនៅក្នុងតង់ទី ១ នៃការប្រកួតវគ្គជម្រុះតាមពូល B ក្នុងលទ្ធផល ១-១ របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់នៅលើទឹកដីរបស់ខ្លួនក្នុងជំនួបជាមួយក្រុមជម្រើសជាតិស៊ែប៊ី ក្នុងទីក្រុងលីសប៊ុក កាលពីព្រឹកយប់ម្សិលមិញ ។ ព័រទុយហ្គាល់ បានតាមស្មើវិញ ក្រោយពីកីឡាករ Danilo Pereira ស៊ុតបញ្ចូលទីនៅនាទីទី ៤២ បន្ទាប់ពីកីឡាករ Dusan Tadic ស៊ុតបាល់ពិន័យ ១១ ម៉ែត្រនាំមុខក្រុមម្ចាស់ផ្ទះនៅត្រឹមតែនាទី ៧ ប៉ុណ្ណោះ ខណះ ព័រទុយហ្គាល់ ក្នុងជំនួប ២ ប្រកួតដំបូងនេះពួកគេបានត្រឹមតែលទ្ធផលស្មើរតែប៉ុណ្ណោះ ។

Ronaldo បានប្រាប់អ្នកយកព័ត៌មានថា៖ ” និយាយដោយត្រង់ទៅខ្ញុំគិតថាក្រុមនេះលេងបានល្អ ។ យើងមានឱកាសជាច្រើនក្នុងការស៊ុតបាល់បញ្ចូលទី តែយើងមិនអាចធ្វើវាបានទេ ។ វាជារឿងគួរឱ្យអាណិតណាស់ក្នុងការស្មើរ ២ ប្រកួតនៅផ្ទះ ប៉ុន្តែខ្ញុំគិតតែរឿងល្អៗ ហើយខ្ញុំគិតថាថ្ងៃនេះក្រុមលេងបានល្អជាង អ៊ុយក្រែន ” ។

ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះបន្តថា៖ ” យើងបានបង្កើតនូវឱកាសបន្ថែមទៀតដើម្បីរកគ្រាប់បាល់ ធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលជ័យជម្នះ តែមិនអាចធ្វើវាបានទេ យើងមានការពិន័យដែលវាច្បាស់ណាស់ដែលអាជ្ញាកណ្តាលមិនបានផ្តល់ឱ្យ ឬមិនបានមើលវាដោយផ្ទាល់ទេ ប៉ុន្តែជាទូទៅក្រុមនេះគឺល្អ ” ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី