Real Madrid ត្រៀមបន្ថែម James ទៅក្នុងកិច្ចព្រមព្រៀមដើម្បីចុះហត្ថលេខាលើ Pogba ពី Man Utd

11403

យោងតាមការសែតដ៏ល្បីរបស់ប្រទេសអេស្ប៉ាញ Don Balon បានចុះផ្សាយឱ្យដឹងថាក្លិប Real Madrid ត្រៀមដាក់ James Rodriguez ទៅក្នុងកិច្ចព្រមព្រៀមមួយដើម្បីធ្វើការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើកណ្ដាល Paul Pogba នារដូវក្ដៅខាងមុខនេះ ។

ខ្សែបម្រើដែលជួយឲ្យបារាំងលើកពានរង្វាន់ World Cup 2018 នៅប្រទេសរុស្ស៊ី Paul Pogba ថ្មីៗនេះបាននិយាយថាវាគឺជា “ក្តីសុបិន្តមួយ” ដែលអាចលេងក្រោមការដឹកនាំរបស់លោក Zinedine Zidane នៅក្លឹបអធិរាជស Real Madrid ខណះក្លឹបយក្សរបស់អេស្ប៉ាញមួយនេះក៏មានបំណងចង់ធ្វើឱ្យក្តីសុបិន្តកីឡាកររូបនេះនឹងក្លាយជាការពិតផងដែរ ។

ប៉ុន្តែក្លឹបបីសាចក្រហម Manchester United មិនសប្បាយចិត្តជាមួយនឹង James Rodriguez ឡើយដែលខ្សែបម្រើសញ្ជាតិកូឡុំប៊ីរូបនេះស្ថិតនៅក្នុងកិច្ចព្រមព្រៀងនេះ ខណះក្លឹបយក្សរបស់អង់គ្លេសមួយនេះចង់បង្វែឱ្យមានការចរចារលើកិច្ចព្រមព្រៀងនេះជំនួសដោយខ្សែប្រយុទ្ធស្លាបឆ្វេង Gareth Bale វិញ ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី