Ronaldo ថា របួសប៉ុណ្ណឹងជារឿងតូចតាចទេ ហើយផ្ដាំទៅ Juventus កុំភ័យស្លន់ស្លោអីពេលប៉ះ Ajax

16694
  • កីឡាករ Cristiano Ronaldo ទទូចថាមិនមានអ្វីត្រូវភ័យខ្លាចនោះទេ បន្ទាប់ពីទទួលរងរបួសសរសៃពួរក្នុងការប្រកួតស្មើ ១-១ រវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ ជាមួយក្រុមជម្រើសជាតិ ស៊ែប៊ី កាលពីយប់ម្សិលមិញ ខណះប្រធានក្រុមរូបនេះបានបន្ថែមទៀតថាគាត់មិនមានការព្រួយបារម្ភអំពីរឿងនេះនោះទេ ។

    ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ ក្រុមជម្រើសជាតិស៊ែប៊ី នៅក្នុងទីក្រុងលីសប៊ុនសម្រាប់ការប្រកួតជម្រុះពានរង្វាន់ Euro ២០២០ កាលពីយប់ម្សិលមិញ ខណះឆ្លងកាត់ ២ ប្រកតបើកឆាកដំបូងរបស់ពួកគេបានត្រឹមតែស្មើរទាំងពីរប្រកួតប៉ុណ្ណោះ ។

    ប៉ុន្តែកាលពីជំនួបប្រកួតទី ២ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលទើបតែវិលត្រឡប់មកជួយក្រុមជម្រើសជាតិវិញនេះបានរងរបួសមួយដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ក្លឹបសេះបង្កង់ Juventus ដែលនឹងត្រូវប៉ះជាមួយក្រុមខ្លាំងរបស់ហូឡង់ Ajax ក្នុងជំនួបជើងទីមួយវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League នៅពាក់កណ្ដាលខែ មេសា ខាងមុខនេះ ។

    Cristiano Ronaldo ត្រូវបានគេប្ដូចេញនៅក្នុងនាទីទី ៣០ ប៉ុន្តែម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះបានទទូចថា បញ្ហានេះគឺជារឿងតូចតាចដែលវាមិនមានការបង្កភាពព្រួយបារម្ភក្នុងការលេងឱ្យក្លឹប Juventus ក្នុងវគ្គ ៨ ក្រុមចុងក្រោយពេលប៉ះជាមួយ Ajax នោះឡើយ ។

    Ronaldo បាននិយាយក្រោយការប្រកួតថា៖ ” ខ្ញុំមិនព្រួយបារម្ភឡើយព្រោះខ្ញុំដឹងយ៉ាងច្បាស់ពីរាងកាយរបស់ខ្ញុំ ។ វាកើតឡើង វាជាបាល់ទាត់ ។ តើអ្នកណានៅទីនោះគ្មានហានិភ័យ ។ ខ្ញុំស្ងប់ស្ងាត់ព្រោះខ្ញុំដឹងថាខ្ញុំនឹងត្រលប់មកវិញក្នុងរយៈពេលមួយឬពីរសប្តាហ៍ដោយគ្មានបញ្ហាទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី