ចុម!!! សហរដ្ឋអាមេរិក ដាក់កីឡា E-sports ចូលកម្មវិធីសិក្សាកម្រិតវិទ្យាល័យចំនួន ៨ រដ្ឋហើយ

30754
  • បើតាមការផ្សាយរបស់ CNN Business បានឱ្យដឹងថា កីឡាអេឡិចត្រូនិក ឬ Esports ដែលជាប្រភេទកីឡារៀនតាមបច្ចេកវិទ្យា ត្រូវបានសហរដ្ឋអាមេរិក ដាក់បញ្ចូលក្នុងកម្មវិធីសិក្សាកម្រិតវិទ្យាល័យចំនួន ៨ រដ្ឋហើយ ។ ការដាក់បញ្ចូលបែបនេះ ដោយសារប្រភេទកីឡាអេឡិចត្រូនិក គឺជាផ្នែកដ៏សំខាន់ដើម្បីបង្កើនសមត្ថភាពរបស់សិស្សានុសិស្ស និងយុវជនឲ្យរីកចម្រើន ទាន់សម័យកាលបច្ចេកវិទ្យាទំនើប ។

    មិនត្រឹមតែប៉ុណ្ណោះ កីឡាសម័យទំនើបនេះក៏កំពុងក្លាយជាកីឡាអាជីពពិតប្រាកដដែល ខណៈ ព្រឹត្តិការណ៍កីឡាធំទូទាំងពិភពលោកកំពុងត្រៀមខ្លួនដាក់ប្រកួតដណ្តើមមេដាយជាផ្លូវការដូចជា កីឡា អូឡាំពិកឆ្នាំ ២០២០ ប្រទេសចិនបានប្រកាសផ្លូវការហើយដាក់កីឡានេះចូលរួមប្រកួត ។ កីឡាស៊ីហ្គេម ឆ្នាំ ២០១៩ នេះ នៅប្រទេសហ្វីលីពីនក៏ដាក់បញ្ចូលផ្លូវការដែរ ។
    តាមពិតទៅ Esports ជាកីឡាអាជីវកម្មដែលមានចរន្តប្រើជាសកលតែម្តង ។ បើយោង តាមក្រុមហ៊ុន Newzoo បានឲ្យដឹងថា កីឡា Esports បានប្រតិបត្តិការជាសកលមានទឹកប្រាក់សរុបជាង ១ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ ២០១៩ នេះ ។

    សូមរំលឹកថា សហរដ្ឋអាមេរិកបានដាក់កីឡាអេឡិចត្រូនិកចូលកម្មវិធីសិក្សាកម្រិត វិទ្យាល័យ នៅរដ្ឋ Connecticut, Georgia, Kentucky, Massachusetts និង Rhode Island កាលពីឆ្នាំ ២០១៨ ហើយដើមឆ្នាំ ២០១៩ នេះ សហព័ន្ធជាតិ នៃសមាគម វិទ្យាល័យរដ្ឋ (NFSHSA) បានឲ្យដឹងទៀតថា រដ្ឋ Alabama, Mississippi និង Texas Charter ក៏ត្រូវបានដាក់ដែរ ។ បន្ទាប់ពីដាក់បញ្ចូល ការប្រកួតនឹងត្រូវធ្វើឡើងដោយកម្រិតវិទ្យាល័យប្រកួតនឹងក្រុមវិទ្យាល័យដូចគ្នាដែលចាប់ផ្តើមចុងខែមេសា និងបញ្ចប់នៅខែឧសភានេះ ៕

    ដោយ៖ បូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី