ចុម!!! លោក Van Gaal អះអាងថា ក្លឹប Liverpool និង Manchester City គឺល្អជាង Barcelona

21985
  • លោក Louis van Gaal បាននិយាយថាលោកជឿជាក់ថាក្លឹប Manchester City គឺល្អជាងក្លឹប FC Barcelona ប៉ុន្តែ Liverpool លោកបានអះអាងថាគឺល្អជាងក្រុមទាំង ២ នេះ ខណៈដែលក្រុមខ្លាំងៗទាំង ៣ នេះកំពុងតាមប្រម៉ាញ់ពានរង្វាន់ UEFA Champions League នារដូវកាលនេះ ។

    ក្លឹបហង្សក្រហម Liverpool បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងក្របខ័ណ្ឌ Premier League បណ្ដោះអាសន្ន ដោយមាន ២ ពិន្ទុលើសក្រុម Manchester City ដែលជាគូរប្រកួតប្រជែងធំបំផុតនៅរដូវកាលនេះនៅលីគកំពូលអង់គ្លេស ប៉ុន្តែក្រុមការពារតំណែងជើងឯកមួយនេះនៅសល់ ១ ប្រកួតទៀតនៅក្នុងដៃ ។

    នារដូវកាលនេះក្រុមរបស់អង់គ្លេស ពិតជាបង្ហាញទម្រង់លេងល្អមែនទែន ដោយទាំង ៤ ក្រុមកំពុងស្ថិតនៅក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណះក្រុមហង្សក្រហម Liverpool ទម្លាក់ក្រុមខ្លាំង Bayern Munich ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ រីឯក្រុមមេឃខៀវ Manchester City បានទម្លាក់ក្រុម Schalke យ៉ាងងាយស្រួលបំផុត ។

    ខណះអតីតគ្រូបង្វឹក Barcelona និង Manchester United លោក Van Gaal បាននិយាយថា៖ ” មនុស្សគិតថា Barcelona គឺជាក្រុមដែលល្អបំផុត ប៉ុន្តែពួកគេមិនមែនទេ ។ Manchester City និង Liverpool គឺល្អជាងក្លឹប Barcelona តែ Liverpool គឺល្អជាង Manchester City ។ នៅក្នុងទស្សនវិជ្ជារបស់ខ្ញុំ ក្រុមដែលល្អបំផុតនឹងឈ្នះ ហើយខ្ញុំសង្ឃឹមថាវាគឺជាក្រុម Man City ព្រោះពួកគេលេងបាល់ទាត់ល្អបំផុត ” ៕

    ដោយ៖ ពិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី