
លីគកំពូលអង់គ្លេស ឬអ្នកទាំងអស់គ្នាស្គាល់ថាក្របខ័ណ្ឌ Premier League ត្រូវបានគេចាត់ទុកថាជាលីគដែលមានការប្រកួតប្រជែងខ្លាំងបំផុតនៅក្នុងលោក ។ ជាលីគយក្សនៅក្នុងលោក វាជារឿងធម្មតាទេដែលសម្បូរទៅដោយកីឡាករកំពូលៗលេងនៅទីនោះ តែអ្នកទាំអស់គ្នាដឹងទេថា តើកីឡាកររូបណាខ្លះដែលមានប្រាក់ឈ្នួលខ្ពស់បំផុត? ខណះខាងក្រោមនេះជាតារាឆ្នើមទាំង ៥ ដែលមានប្រាក់ខែច្រើនបំផុតប្រចាំក្របខ័ណ្ឌ Premier League ៖
៥/ កីឡាករ Gonzalo Higuain
ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹបតោខៀវ Chelsea រូបនេះបន្ទាប់ពីផ្លាស់ពីក្លឹប AC Milan រួចរាល់មកបានក្លាយជាកីឡាករលំដាប់ទី ៥ ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុត ដោយក្នុងមួយសប្ដាហ៍រកបានចំនួន ២៧ ម៉ឺនផោន ដែលត្រូវនឹងជាង ៣៥ ម៉ឺនដុល្លារ ។
៤/ កីឡាករ Paul Pogba
ខ្សែបម្រើកណ្ដាលសញ្ជាតិបារាំងរបស់ក្លឹបបិសាចក្រហម Manchester United រូបនេះទទួលបានប្រាក់ឈ្នួលក្នុងមួយសប្ដាហ៍ចំនួន ២៩ ម៉ឺនផោន ដែលត្រូវនឹងជាង ៣៨ ម៉ឺនដុល្លារ ។
៣/ កីឡាករ N’Golo Kant
ខ្សែបម្រើកម្ពស់ទាបរបស់ក្លឹបតោខៀវ Chelsea រូបនេះទទួលបានប្រាក់ឈ្នួលក្នុងសប្ដាហ៍ចំនួន ២៩ ម៉ឺនផោន ដែលត្រូវនឹងជាង ៣៨ ម៉ឺនដុល្លារ ។
២/ កីឡាករ Mesut Ozil
អតីតកីឡាកររបស់ជម្រើសជាតិអាល្លឺម៉ង់រូបនេះទទួលបានប្រាក់ឈ្នួលក្នុងមួយសប្ដាហ៍ចំនួន ៣៥ ម៉ឺនផោនដែលត្រូវនឹងជាង ៤៦ ម៉ឺនដុល្លារនៅក្នុងក្លឹបកាំភ្លើងធំ Arsenal ។
១/ កីឡាករ Alexis Sanchez
បន្ទាប់ពីផ្ទេរពីក្លឹប Arsenal ទៅកាន់ក្លឹបបិសាចក្រហម Manchester United ខ្សែប្រយុទ្ធរូបនេះទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសអងគ្លេស ដោយក្នុងមួយសប្ដាហ៍រកបានចំនួន ៤០ ម៉ឺនផោនដែលត្រូវនឹងជាង ៥២ ម៉ឺនដុល្លារ ៕
ដោយ៖ តារា