
នៅក្នុងការប្រកួត King Cup ឆ្នាំនេះ មានម្ចាស់ផ្ទះ ថៃ ហ្គាបុង ស្លូវ៉ាគី និង អារ៉ាប់រួម បានចូលរួម ។ ក្រុមជើងឯកការពារ ថៃ នឹង លេងទល់ ហ្គាបុង នៅថ្ងៃទី ២២ ខែ មីនា ស្របពេលដែលក្រុម ស្លូវ៉ាគី ប៉ះ ក្រុម អេមីរ៉ាតអារ៉ាប់ នឹងត្រូវប្រកួតនៅថ្ងៃដដែល ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង ៧ និង ៣០ នាទីល្ងាចខណៈដែលការប្រកួតដណ្ដើមយកលេខ ៣ នឹងប្រព្រឹត្តទៅនៅម៉ោង ៤.៣០ ល្ងាច។
ខណៈដែលក្រុមទាំងបួនបានប្រកាសពីក្រុមចុងក្រោយរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនខ្សែប្រយុទ្ធលំដាប់ពិភពលោកដូចជាកីឡាករ Pierre-Emerick Aubameyang របស់ក្រុម Arsenal ខ្សែប្រយុទ្ធ Marek Hamsik របស់ក្លិប Napoli និងអតីតកីឡាករ Martin Skrtel របស់ ស្លូវ៉ាគី នឹង ត្រូវបង្ហាញខ្លួននៅប្រទេសថៃផងដែរ ។
ជម្រើសជាតិ ថៃ ដែលត្រូវការពារពានរង្វាន់របស់ពួកគេត្រូវបានកោះហៅអ្នកចាំទី Kawin Thamsatchanan (OH Leuven បែលហ្ស៊ិក) និង កីឡាករ Teerasil Dangda (ក្លឹប Sanfrecce Hiroshima), Theerathon Bunmathan (ក្លឹប Vissel Kobe) និង Chanathip Songkrasin (ក្លឹប Consadole Sapporo) នៅលីគកំពូលជប៉ុន សម្រាប់ការប្រកួតនេះ។
ដោយ៖ Dara Hunii