Note 10 អាចនឹងចេញនៅខែសីហានេះ ជាមួយនឹងការផ្លាស់ប្តូរដ៏ធំមួយក្នុងប្រវត្តិសាស្ត្រត្រកូល Galaxy

23317
  • ទូរស័ព្ទ Galaxy S10 ក្រោយបង្ហាញខ្លួនមិនទាន់បានបីសប្តាហ៍ពេញលេញផង នោះមានពាក្យចចាមអារ៉ាមទាក់ទិននឹងស្មាតហ្វូនជំនាន់ក្រោយរបស់ Galaxy Note 10 នៅតែបន្តល្ហិចល្ហៀងឥតឈប់ឈរ ។ យោងតាមសារព័ត៌មាន ET News បានចុះផ្សាយ ។

    នោះគឺការគ្រោងដកចោលនូវប៊ូតុងទាំងអស់ជុំវិញតួស្មាតហ្វូនមិនថាតែប៊ូតុងថាមពលនិងប៊ូតុងសំឡេង ឬ សូម្បីតែប៊ូតុង Bixby ដោយជំនួសមកប្រើប្រាស់ការច្នៃប្រឌិតដ៏រសើបសម្របនឹងកន្លងទៅនេះក្រុមហ៊ុន Samsung ក៏ធ្លាប់បញ្ជាក់ពីការស្រាវជ្រាវនូវម៉ូឌុល Keyless Touch-sensitive ដើម្បីមកភ្ជាប់ជុំវិញគែមតួម៉ាស៊ីន ។ ពុំមានការលម្អិតច្បាស់លាស់ទេជុំវិញការច្នៃប្រឌិតថ្មីនេះ ប៉ុន្តែប្រភពដដែលបន្តថា Note 10 នឹងប្រែក្លាយជាត្រកូលទូរស័ព្ទ Galaxy ដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Samsung ដែលលែងមានប្រើប្រាស់ប៊ូតុងណាមួយទាំងអស់ ។ ប៉ុន្តែបន្តទៅឆ្នាំខាងមុខទៀតប្រភេទស្មាតហ្វូនធុនកណ្តាលក៏អាចនឹងទទួលប្រយោជន៍ពីការប្រើប្រាស់មុខងារថ្មីនេះដូចគ្នា ។

    រំឭកថាក្រុមហ៊ុន Samsung ត្រូវបានគេដឹងថារំពឹងនឹងចេញផ្សាយ Note 10 នាអំឡុងខែសីហាដោយមានការបំពាក់នូវបន្ទះឈីបជំនាន់ក្រោយផ្សេង ប្រភេទ Exynos 9825 ទៀតឈរលើឈីបប្រភេទ Exynos 9820 កំពុងមានប្រើក្នុងទូរស័ព្ទ Galaxy S10 ។ ការចេញលក់ផ្លូវការក៏ទំនងជាធ្វើក្រោយការប្រកាសរយៈពេលជាងមួយខែពោលគឺអាចឈានដល់ដើមខែកញ្ញាមុនថ្ងៃ ចេញផ្សាយទូរស័ព្ទ iPhone សេរ៊ីឆ្នាំ ២០១៩ របស់គូប្រជែងរបស់ក្រុមហ៊ុន Apple ៕

    ដោយ៖ បូ

    ប្រភព :
    Phonearena
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី