យីអ៊ុនឡើងស្រឺតៗម៉ង!!! កញ្ញា Jimmy ទើបតែប្ដូរឡានសេរ៊ីទំនើបតម្លៃជិត ១០ ម៉ឺនដុល្លារ

14034

យីអ៊ុនរបស់កញ្ញា Jimmy កាន់តែឡើងស្រឺតៗដោយថ្មីៗនេះគេឃើញស្រីស្អាតញញឹមស្រស់ទើបតែធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល ក្រោយឃើញ Jimmy ដូរយករថយន្តពណ៌លឿងឆើតឆាយសេរ៊ីទំនើបម៉ាករថយន្ត Ford Mustang ឆ្នាំ ២០១៦ ដែលមានតម្លៃ ៧ ម៉ឺនដុល្លារ ។

កញ្ញា Jimmy ធ្លាប់ធ្វើឱ្យមហាជនបើកភ្នែកធំៗ ម្ដងរួចហើយក្រោយទម្លាយពីទំហំមុខជំនួញនិងអចលនទ្រព្យដែលខ្លួនកាន់កាប់កាលពីពាក់កណ្ដាលឆ្នាំ ២០១៨ ថាបានទិញផ្ទះចំនួន ៣ កន្លែងក្នុងតម្លៃជិត ៥០ ម៉ឺនដុល្លារ ដោយមិនទាន់គិតខុនដូមួយនៅកំពង់សោមនិងខុនដូមួយនៅម្ដុំផ្លូវ ៦០ ម៉ែត្រ ខណៈដែលការងារសិល្បៈរបស់លោក Jimmy ហូរចូលច្រើនរវល់ដល់ថ្នាក់រកពេលសម្រាកស្ទើរគ្មាន ។

ភាពជោគជ័យចេះកើតមានជាបន្តបន្ទាប់នេះពិធីការីនីពូកែភាសាអង់គ្លេស ចិននិងថៃ ប្រាប់ថាក្រៅពីប្រឹងប្រែង ការងារដោយសមត្ថភាពខ្លួនឯងមួយចំណែកទៀតបានមកពីអ្នកគ្រូហុងស៊ុយល្បីឈ្មោះឡុង ណាលី ក្រោយពីឱ្យអ្នកគ្រូជួយ រៀបហុងស៊ុយឱ្យ ។

Congratulation Jimmy. Super car សក្កិសមនិងអ្នកឆ្លាត ហើយពូកែរ។ ជូនពរកាន់តែជោគជ័យណា😍😍😍

Posted by Naly Long on Thursday, March 21, 2019

ស្រីស្អាតចង្កេះមួយក្ដាប់រូបនេះបន្តថាបានឱ្យអ្នកគ្រូរៀបចំហុងស៊ុយផ្ទះនិងចាវអ៊ុង (ផ្នូរមនុស្សរស់) ដើម្បីឱ្យលាភសំណាង កាន់តែចូលមកច្រើនឡើងផងដែរ ។ ចំពោះការរៀបចាវអ៊ុង Jimmy រៀបរាប់ត្រួសៗថា ដោយយកក្រចក ញើស ហើយធ្វើពិធីបញ្ចុះនៅក្នុងដីដែលជាប្រភេទដីដង្ហើមនាគមានធាតុ ៥ ពណ៌បន្ទាប់មកកំណត់យកថ្ងៃខែឆ្នាំល្អដើម្បីស្រូបថាមពល ។ នៅពេលត្រលប់មកវិញនោះនឹងមានរឿងរ៉ាវល្អៗ កើតឡើងជាក់ជាមិនខាន ៕

ដោយ៖ វី

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី