តារាធំសុំខ្មាស់!!! ម្ចាស់ពាន The Voice Kid រដូវកាលទី ១ ពេជ្រ ថៃ ធ្វើវិធីឡើងផ្ទះថ្មីជូនម្ដាយយ៉ាងឡូយ

13512
  • ពីមួយថ្ងៃទៅមួយថ្ងៃម្ចាស់ពាន The Voice Kid រដូវកាលទី ១ ពេជ្រ ថៃ កាន់តែទទួលបានការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ជាមួយនឹងទេពកោសល្យនិងភាពទាក់ទាញដែលធ្វើឱ្យការរកចំណូលពីការឡើងឆាកនានារបស់តារាវ័យក្មេងរូបនេះកាន់តែ កាក់កបខ្លាំងឡើងៗជាលំដាប់ ។

    ដោយឡែកអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះកាលពីថ្ងៃម្សិលមិញនេះតារាចម្រៀងវ័យក្មេងពូកែវោហា ពេជ្រ ថៃ ក៏ទើបតែបានប្រារព្ធពិធីឡើងផ្ទះថ្មីមួយនៅឯស្រុកកំណើតឱ្យម្ដាយរបស់ខ្លួនដោយធ្វើឱ្យមហាជននាំគ្នាសរសើរដល់តារាវ័យក្មេងរូបនេះជា ខ្លាំងផងដែរ ។ ទន្ទឹមនឹងនេះដែរកម្មវិធីរបស់តារាវ័យក្មេង ពេជ្រ ថៃ បានប្រព្រឹត្តឡើងយ៉ាងអធិកអធមដោយមានបណ្តាភ្ញៀវកិត្តិយសជាច្រើនបានមកចូលរួមអបអរនៅក្នុងថ្ងៃដ៏ពិសេសមួយនេះដោយក្នុងនោះក៏មានការលេចមុខសិស្សច្បងសិល្បៈជាច្រើនបានទៅចូលរួមយ៉ាងសប្បាយរីករាយថែមទៀតផង ។

    ជាមួយគ្នានេះដែរអ្នកគាំទ្រជាច្រើនរបស់ប្អូន ពេជ្រ ថៃ ក៏បាននាំគ្នាធ្វើការជូនពរនិងអបអរសាទរដល់តារាចម្រៀងវ័យក្មេងរូបនេះព្រមទាំងគ្រួសារដែលទើបតែទទួលបាននូវគេហដ្ឋានថ្មីមួយដែលជាញើសឈាមបានមកពីការខិតខំធ្វើការរបស់គ្រួសារតារារូបនេះទាំងមូលផងដែរ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី