លង់បាត់!!! Nokia ប្រកាសចេញស្មាតហ្វូនម៉ូដែល Nokia X71 ដែលកាមេរ៉ាក្រោយមានទំហំរហូតដល់ ៤៨ MP

7038

នាថ្ងៃទី ២ ខែមេសាខាងមុខនេះក្រុមហ៊ុន HMD Global ដែលជាអ្នកគ្រប់គ្រងស្មាតហ្វូនម៉ាក Nokia នឹងប្រកាសចេញស្មាតហ្វូនម៉ូដែល Nokia X71 ដែលមានចោះរន្ធលើអេក្រង់ដើម្បីដាក់កាមេរ៉ា Selfie ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sogi ។

ស្មាតហ្វូនម៉ូដែល Nokia X71 នឹងក្លាយជាស្មាតហ្វូន HMD ដំបូងបង្អស់ដែលបំពាក់កាមេរ៉ាក្រោយទំហំរហូតដល់ទៅ ៤៨ MP ជាមួយកែវឡេន ZEISS ។ ស្មាតហ្វូននេះក៏នឹងមានបំពាក់បង្គំកាមេរ៉ា ៣ គ្រាប់ផងដែរ ដែលកាមេរ៉ាទី ២ ជាប្រភេទ Super Wide-Angle ដែលមានទំហំ ១២០ ដឺក្រេ ហើយកាមេរ៉ាទី ៣ នៅមិនទាន់ដឹងសមាសភាពនៅឡើយទេ ។

សូមបញ្ជាក់ផងដែរថា ស្មាតហ្វូនម៉ូដែល Nokia X71 នឹងប្រកាសចេញនៅប្រទេសចិននាសប្ដាហ៍ក្រោយនេះយ៉ាងណាក៏ដោយ ប៉ុន្តែគេជឿជាក់ថាវានឹងត្រូវបញ្ចេញលក់លើទីផ្សារក្រៅស្រុកក្នុងពេលបន្តបន្ទាប់ដោយអាចប្រើឈ្មោះផ្សេងថា Nokia 8.1 Plus ជំនួសវិញ ៕

ដោយ៖ បូណា

ប្រភព :
Phonearena
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី