អបអរសាទរ!!! ទីបំផុតឆ្នេរសមុទ្រខេត្តព្រះសីហនុវិលត្រឡប់ទៅរកភាពស្រស់ស្អាតវិញហើយ បន្ទាប់ពីបញ្ឈប់ទឹកកខ្វក់ហូរចូល

26314
  • ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានប្រកាសថាចាប់ពីពេលនេះតទៅនឹងលែងមានទឹកកខ្វក់ហូរចូលឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុទៀតហើយ ។

    តាមរយៈទំព័រហ្វេសប៊ុកផ្លូវការឯកឧត្តមមានប្រសាសន៍ថា៖ ” វេលាម៉ោង ១៤ រសៀលថ្ងៃអង្គារ៍ទី ៦ រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៩ ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុលែងមានទឹកកខ្វក់ហូរចូលទៀតហើយ តទៅនេះឆ្នេរសមុទ្រនៅខេត្តព្រះសីហនុរបស់យើងនឹងផ្លាស់ប្តូរទៅជាប្រក្រតីវិញ ហើយសូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន ” ។

    ប្រសិនបើនេះជាការពិតមែននោះទាំងភ្ញៀវជាតិ និងអន្តរជាតិ បានសម្តែងការស្វាគមន៍និងអបអរយ៉ាងក្រៃលែង និងធ្វើឱ្យភាពស្ងប់ស្ងាត់មួយរយះធំនេះត្រឡប់ទៅរកភាពអូអររីករាយឡើងវិញ ជាពិសេសឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ៕

    ដោយ៖ រ៉ាយូ

    រូបភាព៖ Facebook

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី