កម្មវិធីប្រកួត Freshie Girls & Boys ជំនាន់ទី ១៨ មានបេក្ខជន-បេក្ខនារីដាក់ពាក្យចូលរួមប្រកួតប្រជែងប្រមាណ ៣.០០០ នាក់

8223

កម្មវិធីប្រកួត Freshie Girls & Boys ធ្វើឡើងក្នុងគោលបំណងឲ្យប្អូនៗយុវជន យុវតីខ្មែរបានបញ្ចេញនូវសមត្ថភាព ទេពកោសល្យធម្មជាតិ និង ភាពអង់អាចក្លាហានហ៊ានសំដែងចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ ដើម្បីលើកតំកើងសិល្បះវប្បធម៌ខ្មែរ ក៏ដូចជាផ្លាស់ប្តូរនូវបទពិសោធន៍ទទួលបានចំណេះដឹងបន្ថែមស្វែងរកនូវមិត្តភក្តិថ្មី ។

ការថ្លែងបែបនេះ ត្រូវបានលោក ប៊ុនកើដ អាំងអាំនួយសិរិ ដែលជាអ្នករៀបចំកម្មវិធី បញ្ជាក់ក្នុងកម្មវិធីការប្រកួតជ្រើសរើស Freshie Girl and Boy ឬស្រីស្រស់ប្រុសសង្ហាជំនាន់ទី ១៨ នៅ សណ្ឋាគារណាហ្គាវើល នាល្ងាចថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៩ ខណៈកម្មវិធីប្រកួតនេះ បានផ្តល់ជាវេទិការកិត្តិយសដល់ប្អូនៗ បានបង្ហាញពីសមត្ថភាព ទេពកោសល្យ រូបសម្បត្តិ ដ៏ស្រស់សោភា និង ស្រស់សង្ហារនៃយុវជនកម្ពុជា ។ លោកបន្តថា កម្មវិធីប្រកួតនេះដែរ ក៏ត្រូវបានបង្កើតឡើងដើម្បីយុវជន-យុវតីខ្មែរប្រើប្រាស់ពេលវេលាទំនេរពីការសិក្សា ងាកមករកសិល្បះ ប្រសើរជាងងាកទៅប្រព្រឹត្តអំពើមិនគប្បីអបាយមុខគ្រប់ប្រភេទ និងគ្រឿងញៀនជាដើម ហើយកម្មវិធីប្រកួតនេះទៀតសោត Freshie Gril ១៨ រូប និង Freshie Boy ១៨ រូប នឹងបានទៅធ្វើទស្សនៈកិច្ចស្វែងយល់នៅប្រទេសថៃ ជាមួយបណ្តាក្រុមហ៊ុន ដែលបានគាំទ្រនៅក្នុងកម្មវិធីនេះផងដែរ ។ ជាមួយនេះ អ្នកគ្រប់គ្រងកម្មវិធីប្រកួតជ្រើសរើសបានបញ្ជាក់ថា សំរាប់ឆ្នាំនេះការប្រកួត Freshie Girls and Boys បានទាក់ទាញប្អូនៗយុវជន យុវតីខ្មែរ ចូលរួមដាក់ពាក្យប្រកួតប្រជែង ៣.០០០ នាក់ ដែលមកពីបណ្តាខេត្តនានាទូទាំងប្រទេស តាមរយៈការដាក់ពាក្យចូលរួមប្រកួត ក្នុងបណ្តាញគេហទំព័របណ្តាញសង្គមរបស់ Freshie Girl and Boy ។

សូមបញ្ជាក់ថា កម្មវិធីប្រកួតនេះ ទទួលបាននូវការអនុញ្ញាតជាអាជ្ញាប័ណ្ណពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រោមការគាំទ្រពីនាយកដ្ឋានអភិវឌ្ឍវប្បធម៌ ព្រមទាំងបណ្តាក្រុមហ៊ុនផ្សេងៗជាច្រើនផងដែរ ។ បេក្ខនារី Freshie Girl ចំនួន ១៨ រូប និង Freshie Boy ចំនួន ១៨ រូប នឹងត្រូវចូលរួមប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រត្រ័នាពេលខាងមុខនេះផងដែរ ដើម្បីជ្រើសរើសយកបេក្ខជន បេក្ខនារី ជ័យលាភីចំនួន ៦ រូប ក្នុងនោះ Freshie Boy ៣ រូប និង Freshie Gril ៣ រូប ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី