
ដើម្បីធានាលើគុណភាពក្រុមហ៊ុន Samsung បានដាក់លក់ Galaxy Fold លើការធ្វើតេស្តជាច្រើនប្រភេទ ។ ក្នុងនោះមានការធ្វើតេស្តលើគុណភាពអេក្រង់បត់បានដែលត្រូវប្រើពេលរហូតដល់ ៧ ថ្ងៃឯណោះ ។
ការធ្វើតេស្តនេះមានឈ្មោះថា ” Folding Test ” ដែលប្រើប្រាស់ម៉ាស៊ីនពិសេសដើម្បីបត់ទូរស័ព្ទ Galaxy Fold ចុះឡើងដោយមិនឈប់សម្រាកឡើយ ។ តាមការធ្វើតេស្តនេះក្រុមហ៊ុន Samsung អាចប្រាកដបានថាទូរស័ព្ទ Galaxy Fold នេះអាចបត់ចុះឡើងបានចំនួន ២០០,០០០ ដងឯណោះដោយគ្មានបញ្ហា ។
ជាមធ្យមអ្នកប្រើបត់ទូរស័ព្ទ Galaxy Fold ជាមធ្យមចំនួន ១០០ ដងក្នុងមួយថ្ងៃ នោះមានន័យថាទូរស័ព្ទ Galaxy Fold នេះអាចប្រើប្រាស់បានរហូតដល់ចំនួន ៥ ឆ្នាំឯណោះ ។ ទូរស័ព្ទ Galaxy Fold នឹងចេញលក់លើទីផ្សារដំបូងនៅថ្ងៃទី ២៦ ខែមេសា លើទីផ្សារសហរដ្ឋអាមេរិកជាមួយតម្លៃ ១៩៨០ ដុល្លារ ។ ខណះខាងក្រោមនេះគឺជាវីដេអូបង្ហាញអំពីការធ្វើតេស្តបត់៖
ដោយ៖ បូណា