វៀតណាម កំពុងប្រឈមនឹងកម្ដៅព្រះអាទិត្យ ដែលអាចបង្កឱ្យកើតជម្ងឺមហារីកស្បែក និង ខ្វាក់ភ្នែក

4151

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា សន្ទស្សន៍កម្មរស្មីអ៊ុលត្រាវីយូឡេ (UV) ពីព្រះអាទិត្យនៅទីក្រុង ហូជីមិញ បានឡើងដល់កំរិតព្រមាននៅក្នុងថ្ងៃ អង្គារ៍ សប្តាហ៍នេះ ជាហេតុនាំឱ្យក្រុមអ្នកជំនាញព្រមានអំពីការកើតជម្ងឺមហារីកស្បែក ។

បើតាមការវាស់ស្ទង់អន្តរជាតិនោះ កំរិតអ៊ុលត្រាវីយូឡេពី ០-៣ ត្រូវគេចាត់ទុកថាទាប និងលើ ១១ ត្រូវចាត់ទុកថាខ្លាំង និង វាអាចធ្វើឱ្យរលាកស្បែក ក៏ដូចជាខូចភ្នែក បើមានកំរិត ២០ ទៅ ៣០ ។ ដោយឡែកទិន្នន័យមកពីក្រុមហ៊ុន វេដឌើ អនឡាញ (Weather Online) ជាសេវាឧតុនិយមដែលមានមូលដ្ឋាននៅអង់គ្លេស បានបង្ហាញថា សន្ទស្សន៍ UV នេះបានឡើងដល់កំរិតគ្រោះថ្នាក់ត្រឹម ១១ នៅរសៀលថ្ងៃអង្គារ៍ និងនៅថ្ងៃពុធនេះ ហើយរំពឹងថា អាចនឹងឡើងដល់កំរិត ១២ ។ នេះជាកំរិតដែលមនុស្ស ជាពិសេសកុមារ និងទារកអាចខូចភ្នែក ក្តៅហួស និងខ្សោះជាតិទឹក ក្រោយស្ថិតក្រោមកំដៅថ្ងៃខ្លាំងពេក ។

គួរបញ្ជាក់ថា ការសិក្សាមួយចេញផ្សាយនៅក្នុងសារព័ត៌មាន ក្លាយម៉ាទិច ឆែង (Climatic Change) កាលពីខែកញ្ញាមុន បានបញ្ជាក់ថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដូចជាហ្វីលីពីន និងវៀតណាម នឹងជួបការស្លាប់ពាក់ព័ន្ធនឹងកំដៅច្រើនបំផុត ដូចបណ្តាប្រទេសនៅអឺរ៉ុបខាងត្បូង និងអាមេរិកខាងត្បូងដែរ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី