ស្អាតកប់!!! ទីបំផុត បេនី យ៉ាំង បង្ហាញមុខមាត់ពេញលេញឱ្យមហាជនបានឃើញហើយ ក្រោយពីវះកាត់ច្រមុះ

8110

ក្រោយពាក់ម៉ាសជាច្រើនខែមកដើម្បីរង់ចាំឱ្យច្រមុះជាសះស្បើយពីការវះកាត់ពេលនេះកញ្ញា បេនី យ៉ាំង បានបង្ហាញ មុខមាត់ពេញលេញឱ្យមហាជនបានឃើញហើយ ។ រូបថតក្រោយវះកាត់ច្រមុះដែលទស្សនិកជនជាច្រើនកំពុងទន្ទឹងរង់ចាំកញ្ញា បេនី យ៉ាំង នៅលើបណ្ដាញសង្គមបានបង្ហោះដោយគ្មានពាក់ម៉ាសនិងបានសរសេរថា ” I’m Ready ” ។

សម្រស់ក្រោយវះកាត់អស់ប្រាក់ច្រើនសន្ធឹករបស់ម្ចាស់ហាងនៅម្តុំបឹងកេងកងរូបនេះធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ដោយសារមុននិងក្រោយវះកាត់ច្រមុះ សម្រស់របស់អតីតដៃគូសម្ដែងកាយវិការ MV ជាមួយលោក អែន ឌី ប្រែប្រួលយ៉ាងខ្លាំងដូចប្រៀបជាមួយមនុស្សពីរផ្សេងគ្នា ។ ចង់ដឹងថាតើសម្រស់របស់អតីតតារារូបនេះប្រែប្រួលយ៉ាងណាខ្លះសូមទស្សនារូបភាពខាងក្រោម៖

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី