អាមេរិក កំណត់ឱ្យ NASA បញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទឱ្យខានតែបានក្នុងរយះពេល ៥ ឆ្នាំទៀត

36527
  • អវកាសយានិកអាមេរិកនឹងត្រូវត្រឡប់ទៅជាន់ដីព្រះច័ន្ទសាជាថ្មីក្នុងរយៈពេល ៥ ឆ្នាំទៀត ហើយព្រមានថា បើសិន NASA ពុំមានសមត្ថភាពសម្រេចផែនការនេះទេ ដូច្នេះទីភ្នាក់ងារអវកាសនេះនឹងត្រូវធ្វើការកែទម្រង់ នេះបើតាមការបញ្ជាក់របស់អនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ផែន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ។

    កាលវិភាគដែលត្រូវបានប្រកាសដោយលោក ម៉ៃ ផែន ខាងលើនេះ គឺមានរយៈពេល ៤ ឆ្នាំលឿនជាងគម្រោងនាពេលបច្ចុប្បន្នរបស់អង្គការ NASA ដែលបានកំណត់ថា នឹងបញ្ជូនអវកាសយានិកទៅកាន់ផ្ទៃព្រះច័ន្ទ នៅឆ្នាំ ២០២៨ ខាងមុខ ។
    ថ្លែងក្នុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាជាតិស្តីពី វិស័យអវកាសរបស់សហរដ្ឋអាមេរិក លោក ផែន បានអះអាងថា គោលដៅបញ្ជូនអវកាសយានិកឡើងទៅកាន់ផ្ទៃព្រះច័ន្ទ ដូចទីក្រុងវ៉ាស៊ីនតោនធ្លាប់បានធ្វើកាលពីប៉ុន្មានទសវត្សរ៍មុន ក្នុងអំឡុងពេល ចំនួន ៥ ឆ្នាំខាងមុខ គឺជាគោលនយោបាយចម្បងសម្រាប់វិស័យអវកាសនៃរដ្ឋបាលអាមេរិកបច្ចុប្បន្ន ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី