ច្រើនដល់ករ!!! នេះជាកីឡាករ ៥ នាក់ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅ Laliga បន្ទាប់ពីអស់ Ronaldo

6926

ក្របខ័ណ្ឌ La Liga គឺជាក្របខណ្ឌបាល់ទាត់កំពូលនៅក្នុងប្រទេសអេស្ប៉ាញ ។ កីឡាករដែលបានទៅលេងក្នុងក្លឹបធំៗ នៅក្របខណ្ឌនេះក៏ទទួលបានកម្រៃច្រើនល្មមមានបានធូរធារគ្រប់ៗគ្នាផងដែរ ។ ខណះខាងក្រោមនេះជាកីឡាករចំនួន ៥ រូបដែលមានតម្លៃពលកម្មខ្ពស់ជាងគេក្នុងក្របខ័ណ្ឌ La Liga ៖

៥/ កីឡាករ Philippe Coutinho របស់ក្លឹប Barcelona បានទទួលបាន ២៤ ម៉ឺនផោនក្នុងមួយសប្តាហ៍

៤/ កីឡាករ Luis Suarez របស់ក្លឹប Barcelona បានទទួលបាន ២៩ ម៉ឺនផោនក្នុងមួយសប្តាហ៍

៣/ កីឡាករ Antoine Griezmann របស់ក្លឹប Atletico Madrid ទទួលបាន ៣៤២,៣០៧ ផោនក្នុងមួយសប្តាហ៍

២/ កីឡាករ Gareth Bale របស់ក្លឹប Real Madrid បានទទួលបាន ៣៥ ម៉ឺនផោនក្នុងមួយសប្តាហ៍

១/ កីឡាករ Lionel Messi របស់ក្លឹប Barcelona បានទទួលបាន ៥០ ម៉ឺនផោនក្នុងមួយសប្តាហ៍

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី