ក្រោយពីចាញ់ក្រុមចំណូលថ្មី ៦-១ គ្រូបង្វឹក Muangthong បានលាលែងពីដំណែងភ្លាម

35564
  • ភ្លាមៗក្រោយចាញ់ក្រុម PT Prachuap FC ដែលទើបឡើងមកពីលីគទី២ ដោយលទ្ធផលធ្ងន់ករ ៦-១ គ្រូបង្គោល Muangthong United លោក Totchtawan Sripan បានដាក់ពាក្យលាឈប់ពីតំណែងភ្លាម ដើម្បីបង្ហាញការទទួលខុសត្រូវចំពោះក្រុម។

    Image may contain: 1 person

    ការប្រកួតកាលពីយប់ថ្ងៃទី១១ ខែមីនា គ្មាននរណាអាចស្មានទុកទេថា ក្រុមសំបូរកីឡាករជម្រើសជាតិថៃមួយនេះ អាចចាញ់ដោយលទ្ធផលច្រើនបែបនេះ។ ក្រោយចប់ការប្រកួត លោក Totchtawan បានប្រកាសចាកចេញតែម្តង។

    Image may contain: 11 people, outdoor

    ភ្លាមៗនោះក៏មានកិច្ចប្រជុំផ្ទៃក្នុងពីថ្នាក់ដឹកនាំ Muangthong ចំពោះរឿងនេះ ប៉ុន្តែពុំទាន់មានការប្រកាសយល់ព្រមណាមួយឡើយ។ ប៉ុន្តែ Page របស់ក្លិបនៅលើ Facebook បានសរសេរថា A NEW CHALLENGE BEGINS ដែលមានន័យថា ការប្រកួតប្រជែងថ្មីមួយនឹងចាប់ផ្តើម។

    Image may contain: 2 people, people playing sports and outdoor

    Muangthong United ក្រោយការចាកចេញរបស់កីឡាករសំខាន់៣នាក់ ពុំជោគជ័យឡើយនៅលីគកំពូលថៃ។ ៥ប្រកួតដំបូងនេះ ពួកគេរកបានតែ៧ពិន្ទុប៉ុណ្ណោះ ៕

    ដោយ៖ Dara Hunii 

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី