លោក មូន ជែអ៊ីន ប្រឈមនឹងសម្ពាធក្នុងការបង្កើតកិច្ចចរចាជាថ្មីរវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន

8961

នៅពេលកិច្ចចរចាររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានរីកចម្រើនកាលពីឆ្នាំមុននោះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានទទួលការសរសើរពីអន្ដរជាតិ ប៉ុន្តែក្រោយការបរាជ័យនៃជំនួបកំពូលនៅវៀតណាម លោក មូន កំពុងប្រឈមនឹងសម្ពាធដើម្បីនាំពួកគេត្រឡប់មកតុចរចាវិញ ។

ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការដើរចេញពីកិច្ចជំនួបកំពូលរបស់លោកនៅទីក្រុងហាណូយ ជាមួយលោក គីម បានបង្កការកើតឡើងនូវការមិនសប្បាយចិត្តអស់ពេលមួយខែមកនេះ នៅទីក្រុងសេអ៊ូល ជាទីដែលលោក មូន បានទទួលរងការរិះគន់ខ្លាំងពីគណបក្សប្រឆាំង ដែលបានទទួលយកការសន្យាការរំលាយចោលអាវុធប្រល័យលោករបស់មេដឹកនាំកូរ៉េខាងជើង ។ មួយវិញទៀត របបដឹកនំារបស់លោក គីម ជុងអ៊ុន បានបំបាក់មុខមាត់របស់លោក មូន ជែអ៊ីន មួយលើកទៀត ដោយដកបុគ្គលិកចេញពីការិយាល័យទំនាក់ទំនងរួមថ្មី កាលពីសប្តាហ៍មុន និងរិះគន់កូរ៉េខាងត្បូងថា “កំសាក” ដោយគាំទ្រគោលជំហររបស់សម្ព័ន្ធមិត្តអាមេរិករបស់ខ្លួន ប្រឆាំងនឹងការបន្ធូរបន្ថយទណ្ឌកម្ម ។

សូមជម្រាបផងដែរថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានដើរតួជាអ្នកសម្របសម្រួលជាច្រើនលើក ចាប់តាំងពីរូបលោកចូលកាន់តំណែងកាលពីខែឧសភា ឆ្នាំ ២០១៧ ដោយចំពេលមានការគំរាមកំហែងអំពីសង្គ្រាមរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនំាកូរ៉េខាងជើងលោក គីម ជុងអ៊ុន ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី