ថ្លៃៗកប់ពពក!!! នេះជាខ្សែការពារទាំង ១០ រូបដែលមានតម្លៃផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់

18137
  • ក្រោយការផ្ទេររបស់កីឡាករ Lucas Hernandez ពីក្លឹប Atletico Madrid ទៅកាន់ក្លឹបយក្សរបស់អាល្លឺម៉ង់ Bayern Munich ក្នុងតម្លៃខ្លួន ៨០ លានអឺរ៉ូបានធ្វើឱ្យកីឡាករដែលឈ្នះពាន World Cup រូបនេះក្លាយជាខ្សែការពារថ្លៃបំផុតលើលោកលំដាប់ទី ២ បន្ទាប់ពីខ្សែការពារសញ្ជាតិហូឡង់ Virgil Van Dijk ដែលផ្ទេរពីក្លិប Southampton ទៅកាន់ក្លឹបហង្សក្រហម Liverpool ក្នុងតម្លៃ ៨៥ លានអឺរ៉ូ ។

    ខណះខាងក្រោមនេះគឺជាខ្សែការពារថ្លៃបំផុតទាំង ១០ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់៖

    ១០/ កីឡាករ Nicolas Otamendi ផ្ទេរពីក្លិប Valencia ទៅកាន់ក្លឹប Manchester City (២០១៥-១៦) តម្លៃ ៤៥ លានអឺរ៉ូ

    ៩/ កីឡាករ Lilian Thuram ផ្ទេរពីក្លឹប Parma ទៅកាន់ក្លិប Juventus (២០០១-០២) តម្លៃ ៤៦ លានអឺរ៉ូ

    ៨/ កីឡាករ Rio Ferdinand ផ្ទេរពីក្លិប Leeds United ទៅកាន់ក្លឹប Manchester United (២០០២-០៣) តម្លៃ ៤៦ លានអឺរ៉ូ

    ៧/ កីឡាករ David Luiz ផ្ទេរពីក្លឹប Chelsea ទៅកាន់ក្លឹប PSG (២០១៤-១៥) តម្លៃ ៤៩,៥ លានអឺរ៉ូ

    ៦/ កីឡាករ John Stones ផ្ទេរពីក្លឹប Everton ទៅកាន់ក្លឹប Manchetser City (២០១៦-១៧) តម្លៃ ៥៦ លានអឺរ៉ូ

    ៥/ កីឡាករ Kyle Walker ផ្ទេរពីក្លឹប Tottenham Hotspur ទៅកាន់ក្លឹប Manchester City (២០១៧-១៨) តម្លៃ ៥៦,៥៥ លានអឺរ៉ូ

    ៤/ កីឡាករ Benjamin Mendy  ផ្ទេរពីក្លិប Monaco ទៅកាន់ក្លឹប Manchester City (២០១៧-១៨) តម្លៃ ៥៧ លានអឺរ៉ូ

    ៣/ កីឡាករ Laporte ផ្ទេរពីក្លឹប Athletic Bilbao ទៅកាន់ក្លឹប Manchester City  (២០១៧-១៨) តម្លៃ ៦៥ លានអឺរ៉ូ

    ២/ កីឡាករ Lucas Hernandez ផ្ទេរពីក្លឹប Atletico Madrid ទៅកាន់ក្លិប Bayern Munich (២០១៨-១៩) តម្លៃ ៨០ លានអឺរ៉ូ

    ១/ កីឡាករ Virgil Van Dijk ផ្ទេរពីក្លិប Southampton ទៅកាន់ក្លឹប Liverpool (២០១៧-១៨) តម្លៃ ៨៥ លានអឺរ៉ូ

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី