ទីបំផុត Bae Suzy សម្រេចដើរចេញពីផលិតកម្ម JYP បន្ទាប់ពីចំណាយរយៈពេលអស់ ៩ ឆ្នាំ

32937
  • តារាចម្រៀងនិងជាតារាសម្តែងដ៏ល្បីល្បាញ Bae Suzy សមាជិកក្រុមចម្រៀង Miss A នឹងចាកចេញពីផលិតកម្ម JYP នៅចុងខែនេះហើយ ខណ: កុងត្រាដល់ថ្ងៃកំណត់ ។

    ព័ត៌មានពី Koreaboo បានឱ្យដឹងនៅថ្ងៃទី ២៧ ខែមីនា នេះថាផលិតកម្ម JYP Entertainment បានបានចេញសេចក្តីប្រកាសជាផ្លូវការថាតារាចម្រៀងនិងជាតារាសម្តែងឆ្នើម Bae Suzy សមាជិកក្រុមនឹងចាកចេញពីផលិផលិតកម្ម JYP នៅថ្ងៃទី ៣១ ខែមីនានេះហើយ ក្រោយជ្រកកោនអស់រយះពេល ៩ ឆ្នាំក្នុងនាមជាសមាជិកក្រុមចម្រៀង Miss A ។

    ក្នុងសេចក្តីប្រកាសរបស់ JYP បានបញ្ជាក់ដែរថា៖ ” Suzy នឹងក្រុមហ៊ុនបានពិភាក្សាគ្នាយូរដែរហើយជុំវិញរឿងនេះ ហើយភាគីទាំងសងខាងព្រមព្រាងគ្នាថាមិនបន្តកុងត្រាហើយក៏អរគុណណាស់ដែរចំពោះ Suzy សមាជិកក្រុមដែលប្រឹងប្រែងរហូតទទួលជោគជ័យដូចពេលនេះនិងអរគុណអ្នកទាំងអស់គ្នាដែលគាំទ្រ Suzy សមាជិកក្រុមព្រមទាំងក្រុម Miss A តាំងពីឆ្នាំ ២០១០ រហូតមកដល់ពេលនេះ ” ។

    ស្របពេលដែលផលិតកម្ម JYP បានប្រកាសដំណឹងនេះតារាវ័យ ២៤ ឆ្នាំនាង Suzy ត្រូវគេដឹងថានឹងចុះចុងត្រាជាមួយក្រុមហ៊ុនភាពយន្ត Management Soop ជាអ្នកតំណាងរបស់តារាល្បីដូចជាលោក Gong Yoo, លោក Kim Jae Wook នឹងតារាល្បីជាច្រើននាក់ផ្សេងទៀត ៕

    ដោយ៖ វី

    ប្រភព :
    eonline
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី