ញ៉ាក់សាច់!!! iPhone XS Max ស្រោបមាសរបស់ Messi ថ្លៃជាងតម្លៃធម្មតាជិត ២០ ដងឯណោះ

58578
  • ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល Lionel Messi ថ្មីៗនេះត្រូវបានគេដឹងថាកំពុងកាន់ប្រើទូរស័ព្ទ iPhone XS Max ស្រោបមាស ២៤ ការ៉ាត់ ដែលជាការចនាដោយក្រុមហ៊ុន iDesign Gold ។

    រូបមួយសន្លឹកបានបង្ហោះលើគណនីនៃស្លាកយីហោខាងលើក្នុងបណ្តាញសង្គម Instagram ដែលបង្ហាញពីទូរស័ព្ទ iPhone XS Max មួយគ្រឿងមានរចនាជាឈ្មោះកីឡាករ Messi អមជាមួយលេខ “10” រួមជាមួយនឹងឈ្មោះភរិយាជាមួយកូនៗទាំង ៣ នៅផ្នែកខាងក្រោម ។ លើសពីនេះទៅទៀតក៏មានការបន្ថែមនូវរូប Logo នៃក្លឹប FC Barcelona និងក្រុមជម្រើសជាតិអាហ្សង់ទីនថែមទៀតផង ។ ចំពោះតម្លៃទូរស័ព្ទ iPhone XS Max ធម្មតាលក់នៅទីផ្សារសហរដ្ឋអាមេរិកថ្លៃ ១,៣០០ ដុល្លារ ប៉ុន្តែតាមការរចនាដ៏វិសេសវិសាលរបស់ក្រុមហ៊ុន iDesign Gold នេះគឺមានតម្លៃរហូតដល់ ២១,០០០ ដុល្លារឯណោះ ។

    គួរឱ្យដឹងផងដែរថាកីឡាករ Lionel Messi ពុំមែនជាកីឡាករនៃក្លឹប Barcelona បានដំបូងដែលទទួលបានការរចនាដ៏ពិសេសនេះឡើយក្រឡេកទៅមើលកីឡាករ Ivan Rakitic ក៏ធ្លាប់បង្ហាញដូចគ្នា ខណះកីឡាករឯទៀតដូចជា Arturo Vidal, Dele Alli និងសូម្បីតែតារាឆ្នើមជើងចាស់របស់ក្លឹបហង្សក្រហម Liverpool លោក Steven Gerrard ក៏យកទូរស័ព្ទ iPhone របស់ខ្លួនមករចនាបែបនេះផងដែរ ៕

    ដោយ៖ បូណា

    ប្រភព :
    luxurylaunches
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី