ឡូយតាស!!! ស្រឡាញ់អត់បើ Apple បញ្ចេញ iPhone សេរ៊ីក្រោយបំពាក់កាមេរ៉ា ៣ គ្រាប់អញ្ជឹង

49883
  • មានពាក្យចចាមអារ៉ាមជាច្រើនបានឱ្យដឹងថាក្រុមហ៊ុន Apple បានត្រៀមការអាប់ដេតជាច្រើនសម្រាប់ទូរស័ព្ទ iPhone ដែលចេញនៅចុងឆ្នាំនេះ ។ ក្នុងនោះរួមមានទូរស័ព្ទ iPhone XR ស៊េរីថ្មីដែលមានកាមេរ៉ា ២ គ្រាប់ និងទូរស័ព្ទ iPhone 11 ដែលមានកាមេរ៉ា ៣ គ្រាប់ ។

    រូបគំនូរព្រាងថ្មីបានលេចចេញឡើងដែលអះអាងថាជាគំនូរព្រាងរបស់ទូរស័ព្ទ iPhone XR ស៊េរីថ្មី ប៉ុន្តែវាអាចជាគំនូរព្រាងរបស់ទូរស័ព្ទ iPhone 11 ទៅវិញទេ ។ រូបភាពថ្មីចុងក្រោយនេះចែករំលែកដោយគណនីឈ្មោះថា laobaiTD ដែលពីមុនមកក៏ធ្លាប់បង្ហាញរូបរាងគំរូផលិតផលរបស់ក្រុមហ៊ុន Apple ម្ដងផងដែរ ។ រូបភាពនេះបង្ហោះដោយអមជាមួយចំណងជើងថា ” New XR ” ។ យ៉ាងណាក្ដីរូបភាពនេះគឺស៊ីគ្នានឹងរូប Render របស់ទូរស័ព្ទ iPhone 11 ដែលចេញកន្លងមក បង្កើតឡើងដោយផ្អែកលើរូបគំនូរព្រាងដែលបានលេចធ្លាយហើយរូប Render នេះដែរចេញមកពីប្រភពគួរឱ្យទុកចិត្តឈ្មោះថា OnLeaks ។

    iPhone 11 មានចចាមអារ៉ាមថានឹងមានបំពាក់កាមេរ៉ា ៣ គ្រាប់នៅផ្នែកខាងក្រោយដែលរៀបចំជាងរាងបួនជ្រុង ។ ក្នុងរូបភាពគំនូរព្រាងគេឃើញមានរន្ធចំនួន ៥ ដោយរន្ធ ៣ ជារន្ធកាមេរ៉ា ហើយផ្សេងទៀតអាចជារន្ធ Flash និងរន្ធមីក្រូហ្វូន ។ ចំណែកទូរស័ព្ទ iPhone XR ស៊េរីថ្មីវិញលេចឮថានឹងមានបំពាក់កាមេរ៉ាចំនួន ២ គ្រាប់នៅខាងក្រោយ ។ គេសន្និដ្ឋានថាការរៀបចំកាមេរ៉ាលើទូរស័ព្ទ iPhone XR ស៊េរីថ្មី អាចនឹងដូចគ្នានឹងទូរស័ព្ទ iPhone XS ដែលមានបំពាក់កាមេរ៉ា ២ គ្រាប់ដូចគ្នា ៕

    ដោយ៖ បូណា

    ប្រភព :
    9to5mac
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី