បន្ទាប់ពីកូនក្រុមវក់នឹងហ្គេមអនឡាញពេក គ្រូ Southampton បានសម្រេចបិទ Wi-Fi ចោល

16361
  • លោក Ralph Hasenhuttl គ្រូបង្វឹកក្លឹប Southampton បានសម្រេចបិទ Wi-Fi នៅសណ្ឋាគារដើម្បីជៀសកីឡាករលេងហ្គេម Online ជាជាងយកចិត្តទុកដាក់ក្នុងការប្រកួត ខណៈដែលក្រុមកំពុងតែដុនដាបផងដែរនោះ ។

    តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថាគ្រូបង្វឹកលោក Ralph បានកំពុងតែជួបបញ្ហាកូនក្រុមវក់នឹងការលេងហ្គេមអនឡាញដូចកាលលោកនៅដឹកនាំក្លឹបអាល្លឺម៉ង់ RB Leipzig ដែលលោកបានប្រៀបធៀបដូចអ្នកញៀនថ្នាំ និងអាល់កុលផងដែរ មុនពេលពួកគេត្រូវប្រជែងយក ៣ ពិន្ទុពីក្រុមម្ចាស់ផ្ទះនៅ Brighton & Hove Albion នារាត្រីថ្ងៃសៅរ៍ស្អែកនេះក្នុងសប្តាហ៍ទី ៣១ ជើងទី ២ នៃក្របខ័ណ្ឌ Premier League ។

    រូបង្វឹកសញ្ជាតិអូទ្រីសរូបនេះដែលបានចូលដឹកនាំក្លឹប Southampton កាលពីខែធ្នូ ឆ្នាំ ២០១៨ បានថ្លែងថាបច្ចុប្បន្នគ្មានកូនក្រុមណាមួយរបស់លោកវក់នឹងហ្គេមលើ Online នោះទេ ខណៈដែលលោកបាននិយាយថា៖ ” ខ្ញុំតែងតែទាក់ទងជាប់ជានិច្ចជាមួយប្រធានក្រុមឬក៏កីឡាករ ២ ទៅ ៣ នាក់អំពីបញ្ហាហ្គេម បញ្ហាសុខភាព ដោយមិនបានសម្រាកគ្រប់គ្រាន់ជាពិសេសនៅពេលយប់ដោយសារតែហ្គេម ” ។

    សូមរំលឹកផងថា បច្ចុប្បន្នក្រុម Southampton បានកំពុងតែស្ថិតនៅលេខរៀងទី ១៦ បណ្តោះអាសន្នដោយនៅក្រៅតំបន់កាត់ចេញពីក្របខ័ណ្ឌ Premier League ត្រឹមតែ ២ ពិន្ទុប៉ុណ្ណោះ ខណះដែលនៅសល់ ៨ ប្រកួតទៀតបិទរដូវកាល ២០១៨-២០១៩ នេះហើយ ៕

    ដោយ៖ ពិទូ

    ប្រភព :
    bbc
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី