ក្រសួងដឹកជញ្ជូនវៀតណាម គាំទ្រគម្រោងហាមប្រើម៉ូតូរបស់អាជ្ញាធរទីក្រុងហាណូយ ដើម្បីការពារបរិស្ថាន

15881
  • ក្រសួងដឹកជញ្ជូនវៀតណាមគាំទ្រគម្រោងហាមប្រាមការប្រើប្រាស់ ម៉ូតូរបស់អាជ្ញាធរក្រុងហាណូយ ដោយលើកឡើងថា បញ្ហាផ្សែងពុល និងចរាចរណ៍របស់ទីក្រុងនេះ ទាមទារដំណោះស្រាយបែបនេះ ។

    អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម លោក Nguyen Ngoc Dong បានថ្លែងថា គម្រោងរបស់រដ្ឋធានីហាណូយ ក្នុងការកំណត់ចំនួនការប្រើប្រាស់ម៉ូតូ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងបញ្ហាចរាចរណ៍ ហើយថា ទីក្រុងហាណូយកំពុងស្រាវជ្រាវ និងវិភាគលើគម្រោងនេះ ក្នុងគោលដៅធានាឲ្យបានថា ប្រជាពលរដ្ឋនឹងមានជម្រើសការដឹកជញ្ជូនសាធារណៈដ៏សមរម្យ ក្រោយពីការហាមប្រាមត្រូវអនុវត្ត ។

    សូមបញ្ជាក់ថា ទីក្រុងហាណូយ កាលពីថ្មីៗនេះ បានពិនិត្យឡើងវិញគម្រោងមួយ ដែលខ្លួនបានអនុម័តកាលពីឆ្នាំ ២០១៧ កន្លងទៅ ដោយគម្រោងនោះ គឺហាមប្រាមម៉ូតូក្នុងសង្កាត់ចំនួន ៥ ជាទីដែលកកស្ទះខ្លាំងបំផុត ត្រឹមឆ្នាំ ២០៣០ និងរឹតត្បឹតលើចំនួនប្រើប្រាស់យានជំនិះទាំងអស់ក្នុងតំបន់មួយចំនួន ដែលមានបម្រើសេវាកម្មដឹកជញ្ជូនសាធារណៈល្អ ។ បើតាមតួលេខពីសមត្ថកិច្ចនោះ រដ្ឋធានីហាណូយ ជាមួយប្រជាជនសរុបប្រមាណ ៧,៥ លាននាក់ មានម៉ូតូប្រមាណ ៥,៦ លានគ្រឿង និងរថយន្តប្រមាណ ៥៥ ម៉ឺនគ្រឿង ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី