អាមេរិក នឹងផ្អាកការដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ក្រោមហេតុផលពេលវេលាមិនសាកសម

24723
  • សហរដ្ឋអាមេរិក នឹងបញ្ឈប់ការដាក់ទណ្ឌកម្មថី្មប្រឆំាងនឹងប្រទេសកូរ៉េខាងជើង ខណៈបច្ចុប្បន្នមិនមែនជាពេលវេលាសាកសម ព្រោះប្រជាជនកូរ៉េខាងជើងកំពុងរងការឈឺចាប់ នេះបើតាមការអះអាងជាថ្មីទៀតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។

    ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯរម្មណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ដូណាល់ ត្រាំ បាននិយាយថា លោកគិតថា ទណ្ឌកម្មបន្ថែមនៅពេលនេះមិនចាំបាច់នោះទេ ប៉ុន្តែនេះមិនមែនមានន័យថា លោកនឹងមិនដាក់ទណ្ឌកម្មលើពួកគេនៅពេលក្រោយឡើយ គ្រាន់តែលោកយល់ថា បច្ចុប្បន្នវាមិនមែនជាពេលវេលាសាកសមតែប៉ុណ្ណោះ ។

    ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ កើតមានឡើងបន្ទាប់ពីលោកបានសម្រេចចិត្តលុបចោលទណ្ឌកម្ម ដែលក្រសួងរតនាគារជាតិអាមេរិកដាក់លើក្រុមហ៊ុនចិនចំនួន ២ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការជួយកូរ៉េខាងជើងឱ្យរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ចរបស់សហគមន៍អន្តរជាតិ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី