អនុរដ្ឋលេខាធិការ ណែនាំប្រតិភូថា សូមប្រកាន់ភ្ជាប់នូវវប្បធម៍ពិភាក្សាផ្ទៃក្នុងមុនបញ្ចេញព័ត៍មានទម្លាយទៅខាងក្រៅ

28090
  • អនុរដ្ឋលេខាធិការអប់រំយុវជន និងកីឡាថា បញ្ហាមិនប្រកក្រតីកើតឡើងនៅក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០១៩ សូមយកមកពិភាគ្សាផ្ទៃក្នុង សិនមុនទម្លាយទៅខាងក្រៅ ។
    អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានណែនាំដល់ប្រតិភូ ទាំង ២៥ រាជធានីខេត្តក្រុង ដែលដឹកនាំសិស្សខ្លួនមក ចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០១៩ ត្រូវប្រកាន់ភ្ជាប់នូវវប្បធម៍ពិភាក្សាផ្ទៃក្នុងជាមុនសិន មុននិងទម្លាយព័ត៍មានចេញក្រៅ ប្រសិនបើមានរឿងមិនប្រកក្រតីកើតឡើងអំឡុងការប្រកួតចំពោះក្រុម ចៀសរវាងក្រែងបញ្ហានោះជាការភ័នច្រឡំ ហើយ ទម្លាយរឿងចេញក្រៅមានការភ័នច្រឡំដល់មហាជន ។

    ឯកឧត្តម សុខ សប្បាយណា បន្តថា បញ្ហាដែលកើតឡើងក្នុងអំឡុង ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០១៩ គឺជារឿងដែលយើងត្រូវដោះស្រាយ នៅក្នុងរង្វង់គណៈកម្មាការរៀបចំការប្រកួត ហើយរឿងនោះយើងត្រូវដោះស្រាយឲ្យអស់ពីលទ្ធភាពសិន ក្រែងរឿងទាំងនោះវាជាការភ័នច្រឡំក៍អាចទៅរួចដែរ ។ ដូចបងប្អូនមិនត្រូវទម្លាយចេញទៅក្រៅតាមប្រព័ន្ធសង្គមមិននិងការដោះស្រាយនោះទេ ពោលកណីរបង្ហោះនេះ វានិងអាចអោយមហាជនកាន់តែយល់ច្រឡំលើក្រសួង និងគណៈកម្មាការរៀបចំការប្រកួតថាគ្មានតម្លាភាពហើយ រិតតែធ្វើអោយមហាជនយល់ច្រឡំកាន់តែខ្លាំង ។ ឯកឧត្តម ក៍បានលើក ឧទាហរណ៍មួយពាក់ព័ន្ធ និងកីឡាកាយវប្បកម្មដែលធ្លាប់កើតឡើងនិងល្បីពេញបណ្តាញសង្គម ដែលកើតឡើងចេញពីការភ័នច្រឡំរបស់កីឡាករម្ចាស់មេដាយ ហើយបើជាមានការបកស្រាយចេញពីមតិមួយចំនួនថា ក្រសួងកិបកេងប្រាក់រង្វាន់នោះទៅវិញ ខណៈដែលប្រាក់រង្វាន់ទទួលបានត្រឹម ២០ លានរៀលប៉ុណ្ណោះ ។ ដូច្នេះបងប្អូនត្រូវប្រកាន់ភ្ជាប់នូវវប្បធម៍ពិភាក្សារកដំណោះស្រាយផ្ទៃក្នុងសិនមុន និងទម្លាយព័ត៍មានចេញទៅក្រៅ ។ ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម រដ្ឋលេខាធិការ បានសូមពរឱ្យប្រតិភូទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពអត្តពលិកខ្លួនដែលជាសិស្សតូចៗ ព្រោះខែនេះ ជាខែដែលក្តៅត្រូវប្រយ័ត្នប្រយែងខ្ពស់បំផុត ។

    ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការរូបនេះក៍បានអំពាវនាវ អោយបន្តយកចិត្តទុកដាក់ចំពោះអនាម័យបរិស្ថាន សុវត្តិភាពចរាចរណ៍រាល់ពេលធ្វើដំណើរមកប្រកួត និងត្រលប់ទៅកន្លែងស្នាក់នៅផងដែរ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី