បញ្ហារបួសរបស់ Kane ជាក្ដីបារម្ភរបស់ Spur និង ក្រុមជម្រើសជាតិអង់គ្លេស

7075
  • ខ្សែ​ប្រយុទ្ធ​របស់​អង់គ្លេស Harry Kane អាច​នឹង​ត្រូវ​អវត្តមាន​បីបួន​សប្តាហ៍ បន្ទាប់​ពី​គាត់បាន​រងរបួស​កជើង​នៅ​ពេល​ដែល Tottenham ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-១ លើ Bournemouth កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​។ Kane ត្រូវបាន​ប្តូរ​ចេញ​ក្រោយ​លេង​បាន ៣០ នាទី បន្ទាប់​ពី​បាន​ប៉ះទង្គិច​ជាមួយ​អ្នក​ចាំទី Asmir Begovic របស់ Bournemouth និង​បាន​បណ្តាល​ឲ្យ​គាត់​ថ្លោះកជើង​យ៉ាង​ធ្ងន់ធ្ងរ។

    Image result for Harry Kane

    គាត់បាន​ចាកចេញ​ពី​ទីលាន​ប្រកួត ហើយ​ដើរ​ទៅកន្លែង​អង្គុយ​បម្រុង។ ក្រោយ​មក ខ្សែ​ប្រយុទ្ធ​វ័យ ២៤ ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​ឃើញ​ចាកចេញ​ពី​កីឡដ្ឋាន Vitality ដោយ​មាន​កាន់ឈើ​ច្រត់​ជួយ​ទប់ជើង​ដែល​រង​របួស។ ការរង​របួសនេះ​បាន​បង្ក​ឲ្យមាន​ការព្រួយ​បារម្ភ​ថា Kane អាច​នឹង​អវត្តមាន​ពី​ការប្រកួត​ក្នុង​រយៈពេល​ពីរបី​សប្តាហ៍​ចុង​ក្រោយ​ក្នុង​រដូវកាល​របស់ Spurs ខណៈ​ពេល​ដែល​លទ្ធភាព​ចូលរួម​ក្នុងការ​ប្រកួត World Cup របស់​គាត់​នៅ​រដូវក្តៅ​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​។

    Related image

    Mauricio Pochettino គ្រូ​បង្វឹក​របស់ Spurs បាន​និយាយ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា វា​មិនមែន​ជាបញ្ហា​ធំ​នោះ​ទេ។ យើង​មាន​ការព្រួយ​បារម្ភ ប៉ុន្តែ​យើង​ត្រូវ​រង់ចាំ​មើល​ស្ថាន​ភាព​សិន»។ Spurs ត្រូវ​ជួប​ជាមួយ Swansea នៅ​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​នៅ​ក្រប​ខណ្ឌ FA Cup នៅ​ថ្ងៃសៅរ៍​នេះ ខណៈ​អង់គ្លេស​ត្រូវ​ប៉ះ​ជាមួយ​ហូឡង់ និង​អ៊ីតាលី​ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​នៅ​ចុង​ខែ​នេះ​។

    Image result for Harry Kane

    គ្រូ​បង្វឹក​របស់ Spurs បាន​បន្ថែម​ទៀត​ថា៖ «វា​គឺជា​កជើង​ដែល​គាត់​រងរបួស​កាល​ពី​លើក​មុន។ គាត់​ថ្លោះ​កជើង​នៅពេល​ដែល​គាត់​ហក់​ចុះ​។ ប៉ុន្តែ គាត់​នៅតែ​មាន​ភាព​វិជ្ជមាន​ជា​និច្ច គាត់​រីករាយ​នឹង​ជ័យ​ជម្នះ​សម្រាប់​ក្រុម​» ៕

    ដោយ៖ Dara Hunii

    ប្រភព :
    foxsportsasia
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី