នេះជាវិធីថែរក្សារាងដ៏ស្រស់ស្អាតរបស់ មាស សុខសោភា ដែលអូនម៉ាប់ៗមួយចំនួនគួរយកគំរូតាម

13105

បើទោះជាមានការងារមមាញឹកខ្លាំងតារាចម្រៀងសំនៀងផ្អែម មាស សុខសោភា ត្រូវបានអ្នកគាំទ្រលើកសរសើរថានាងមានវិធីថែរក្សារាងឱ្យនៅតែស្រស់ស្អាតស្ដើងដូចស្លឹកស្រូវ ទោះមានវ័យកាន់តែច្រើនយ៉ាងណាក៏ដោយ ។

ជាទូទៅទស្សនិកជនតែងតែបានឃើញពីរូបរាងស្រឡូនស្រស់ស្អាតរបស់កញ្ញា មាស សុខសោភា ជាហូរហែនៅតាមកម្មវិធីផ្សេងៗ ដែលនាងនិយមស្លៀកខ្លីជាពិសេសនោះនាងរមែងលេងឈុតប៊ីគីនីរាល់ពេលនាងទៅលេងសមុទ្រដោយបានបង្ហាញឱ្យឃើញក្បាលពោះរាបស្មើរបស់នាង និងរាងស្ដើងស្អាតសមសួន ។ បញ្ហានេះអ្នកគាំទ្ររបស់នាងបានលើកសរសើរហើយអ្នកខ្លះប្រាថ្នាចង់បានរូបរាងដូចនាងទៀតផង ។ ឆ្លងឆ្លើយជុំវិញបញ្ហានេះកញ្ញាផ្ទាល់បានបញ្ជាក់ថាទោះជាកញ្ញារវល់ការងារយ៉ាងណាកញ្ញាក៏មិនភ្លេចថែរក្សាសម្រស់ថែរក្សារូបរាងនោះទេ ។ តារាចម្រៀងសំនៀងផ្អែមរូបនេះលើកឡើងថាសម្រាប់បងប្អូនអ្នកគាំទ្រការថែរក្សារាងក៏ដូចជាសុខភាពរាងកាយទាំងមូលគឺជារឿងសំខាន់ ប៉ុន្តែសម្រាប់អ្នកសិល្បៈរឹតតែសំខាន់ទៅទៀតពោលគឺត្រូវតែស្អាតជានិច្ច ។ ដូច្នេះហើយបើទោះទំនេរឬរវល់យ៉ាងណាត្រូវតែថែរក្សាសម្រស់ឱ្យស្អាតជានិច្ច ។

ដូច្នេះនិយាយពីការថែរក្សារូបរាងនេះបើតាមកញ្ញាមាសសុខសោភាបានបង្ហើបពីវិធីថែរក្សាសម្រស់របស់ខ្លួនខ្លះៗជាអាថ៌កំបាំងរបស់នាង គឺនាងហាត់ប្រាណជាប្រចាំដែលនេះគឺជាចំណុចសំខាន់ ។ នាងបញ្ជាក់ថាពេលណាវេលាណាក៏ដោយឱ្យតែពីទំនេរពីការងារសិល្បៈគឺកញ្ញាតែងតែឆ្លៀតពេលហាត់ប្រាណជាប់ជានិច្ច ។ វិលមករបៀបហាត់ក៏ដូចជាក្បាច់ហាត់ក៏មិនខុសពីបងប្អូននានានិងសិល្បការិនីដទៃទៀតដែរដូចជាប្រដាល់លើកទាញរលាស់ខ្សែពួររត់ហាត់ពង្រឹងត្រគាកស្មាដើមទ្រូងនិងក្បាលពោះជាដើម ។

ក្រៅពីហ្នឹងការថែរក្សាសម្រស់និងស្បែកជាប្រចាំដោយប្រើផលិតផលផ្សេងៗ ដូចជា Synovy ជាដើមដើម្បីថែរក្សារាងឱ្យស្អាតនោះ  សោភា បញ្ជាក់ថាប្រព្រឹត្តទៅដូចតែបងប្អូនប្រជាពលរដ្ឋដទៃទៀតដែរ ។ វិលមករបបអាហារវិញសោភាបញ្ជាក់ថាក៏សំខាន់ដូចគ្នាក្នុងនោះសម្រាប់ខ្លួនឯងផ្ទាល់ម្ចាស់បទ ” ១ ពាន ១ រាត្រី ” បញ្ជាក់ថាការងាររវល់ច្រើន ហត់ច្រើន ងាយនឹងឱ្យយើងញុំាច្រើន ប៉ុន្តែទង្វើនេះងាយនឹងធ្វើឱ្យធាត់ណាស់ ។

ដូច្នេះអ្វីដែលនាងធ្វើបានគឺព្យាយាមមិនញុំាអាហារតាមចង់ឬតាមឃ្លាន ។ ផ្ទុយទៅវិញគឺគឺនាងព្យាយាមញុំាបន្លែផ្លែឈើឱ្យបានច្រើនជំនួសឱ្យអាហារដែលមានខ្លាញ់និងកាល់ឡូរីខ្ពស់ពិសេសអាហារពេលល្ងាច ។ ក្រៅពីនេះតារាចម្រៀងជួរមុខរបស់ផលិតកម្មថោន រូបនេះបញ្ជាក់ថាមិនមានតិចនិកអ្វីពិសេសជាងនេះទៀតឡើយ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី