
បន្ទាប់ពីបានលេចចេញទូរស័ព្ទបត់បានជាច្រើនរបស់ក្រុមហ៊ុនដូចជា Samsung, Huawei, Xiaomi, TCJ ជាដើម ក្រុមយក្ស Microsoft ក៏ត្រៀមចេញស្មាតហ្វូនសេរ៊ីបត់ហ្នឹងគេដែរ ។
ក្នុងនោះគេសង្កេតឃើញថាគម្រោង ” Project Andromeda ” របស់ក្រុមហ៊ុន Microsoft ក៏កំពុងធ្វើការអភិវឌ្ឍន៍ផលិតផល Surface Phone របស់ខ្លួនឱ្យចេញជាទូរសព្ទបត់បាន ត្រូវនឹងទីផ្សារដែលកំពុងប្រជែងគ្នាខ្លាំង ។
តាមប្រភពព័ត៌មានបានឱ្យដឹងថាគំរូស្មាតហ្វូនបត់នេះអាចបត់បាន ៣៦០ ដឺក្រេ ។ ដំណឹងដ៏ភ្ញាក់ផ្អើលនេះត្រូវបានជឿជាក់ថាអាចនឹងក្លាយជាការពិតព្រោះក្រុមហ៊ុន Microsoft បានចុះបញ្ជីប័ណ្ណប៉ាត៉ង់រួចរាល់ហើយ លើបច្ចេកវិទ្យាអេក្រង់បត់នេះ ៕
ដោយ៖ បូណា