ពិតជាមិនធម្មតា!!! Huawei រកចំណូលខ្ទង់ ១០០ ពាន់លានដុល្លារជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងឆ្នាំ ២០១៨ នេះ

7555

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនក្រុមហ៊ុន Huawei បានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០១៨ ដែលបានបង្ហាញថាចំណូលរបស់ខ្លួនមានការកើនឡើង ១៩, ៥% នេះបើសិនធៀបទៅនឹងឆ្នាំ ២០១៧ ។

នៅក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុននេះរកចំណូលបានប្រមាណ ១០៧,១៣ ពាន់លានដុល្លារ ហើយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលអាចរកចំណូលបានរហូតដល់ខ្ទង់ ១០០ ពាន់លានដុល្លារបែបនេះ ។ ផ្នែកដែលរកចំណូលបានច្រើនជាងគេគឺផ្នែកលក់គ្រឿងអេឡិចត្រូនិកដែលអាចរកចំណូលបានប្រមាណ ៥២ ពាន់លានដុល្លារកើនឡើងរហូតដល់ ៤៥,១% ឯណោះ ។ ផ្នែកបន្ទាប់គឺការលក់ឧបករណ៍បណ្តាញដែលអាចចំណូលបានប្រមាណ ៤៣,៩ ពាន់លានដុល្លារ ។ យ៉ាងណាតួលេខនេះមានការធ្លាក់ចុះបន្តិចបើប្រៀបនឹងឆ្នាំ ២០១៧ ដែលរកចំណូលបានសរុបប្រមាណ ៤៤,៤ ពាន់លានដុល្លារ ។ នេះក៏ដោយសារស្ថិតក្រោមស្ថានភាពតានតឹងក្នុងទឹកដីសហរដ្ឋអាមេរិក, អូស្ត្រាលី និងចក្រភពអង់គ្លេស ជាដើម ។

សូមរំលឹកឱ្យដឹងផងដែរថា ក្នុងចំណោមប្រាក់ចំណូល ១០៧,១៣ ពាន់លានដុល្លារដែលក្រុមហ៊ុន Huawei រកបាននៅឆ្នាំ ២០១៨ នេះមាន ៨,៨ ពាន់លានដុល្លារគឺជាប្រាក់ចំណេញដែលបានកើនឡើង ២៥% ឯណោះ ។ នៅឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Huawei បានរំពឹងថានឹងមានកំណើន ២ លេខបន្តទៀត ដោយជាក់ស្ដែងគិតត្រឹមចន្លោះខែមករានិងកុម្ភៈឆ្នាំ ២០១៩ នេះ ក្រុមហ៊ុនបានកើនឡើងចំណូលរហូតដល់ ៣០% ទៅហើយ ៕

ដោយ៖ បូណា

ប្រភព :
Androidcentral
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី