Rashford ត្រៀមចុះកុងត្រាថ្មីជាមួយ Man Utd ដើម្បីក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុត

12402
  • ក្លឹប Manchester United បានពិភាក្សាជាមួយអ្នកតំណាងរបស់ Marcus Rashford រួចហើយថានឹងតម្លើងតម្លៃពលកម្មរហូតដល់ ១៥ ម៉ឺនផោនក្នុងមួយសប្តាហ៍ដល់ខ្សែប្រយុទ្ធវ័យក្មេងនេះក្នុងរយៈពេលកុងត្រា ៥ ឆ្នាំ ។ តម្លៃខ្លួននេះនឹងធ្វើឱ្យ Rashford ក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃលំដាប់ទី ៥ នៅក្នុងក្លឹប ។

    សូមរម្លឹកថាកុងត្រាចាស់ Rashford នឹងត្រូវផុតកំណត់នៅចុងរដូវកាលក្រោយ ។ ដូច្នេះហើយបានជាក្នុងរយៈពេលថ្មីៗនេះមានដំណឹងមកថា Rahford អាចចាកចេញពីបិសាចក្រហមព្រោះតែគេមិនទាន់ចុះកុងត្រាថ្មី ។ ប៉ុន្តែឥឡូវនេះគ្រប់គ្នាទំនងជាស្ងប់ចិត្តនៅពេលដែល Man Utd បានប្រកាសថាគេមិនលក់ Marcus Rashford ទេ ហើយកីឡាករវ័យ ២១ ឆ្នាំរូបនេះនឹងបន្តរួមរស់ក្នុងទឹកដី Old Trafford ជាបន្តទៀត ។ ជាការកត់សម្គាល់ Rashford ក្រោមការដឹកនាំរបស់លោក Solskjaer គេបានបង្ហាញទម្រង់លេងយ៉ាងល្អដោយ ១៨ ប្រកួតស៊ុតបញ្ជូលទីបាន ៨ គ្រាប់ ។ លោក Solskjaer ក៏បានបង្ហាញការពេញចិត្ត Rashford មិនធម្មតាផងដែរ ។

    ទោះបីជាករណី Rashford ទំនងអាចធ្វើឱ្យអ្នកគាំទ្រធូរចិត្តបន្តិចពិតមែន ប៉ុន្តែលោក Solskjaer ប្រហែលជានៅតែមិនទាន់អស់សម្ពាធដោះស្រាយរឿងកីឡាករនោះទេ ខណៈដែលកុងត្រារបស់កីឡាករមួយចំនួនដូចជាកីឡាករ Ander Herrera, កីឡាករ Juan Mata និង David de Gea ដែលនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២០ ដែរ ។ ហើយអ្វីដែលគួរឱ្យបារម្ភគឺកីឡាករទាំងនេះសុទ្ធតែមានភ្នាក់ងាររបស់ក្លឹបផ្សេងៗមកទាក់ទងរាល់ថ្ងៃមិនដាច់ទាល់តែសោះ ៕

    ដោយ៖ ពិទូ

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី