ទោះចាញ់ Liverpool ក្នុងលទ្ធផល ២-១ តែលោក Pochettino ថាកីឡាកររបស់ Spur ជាវិរះបុរស

9924
  • លោក Mauricio Pochettino បានទទូចថាកីឡាករក្លឹបមាន់ខ្នាយមាស Tottenham Hotspur គួរត្រូវបានចាត់ទុកថាជាវីរបុរសទោះជាពួកគេទើបតែបរាជ័យក្នុងលទ្ធផល ២ ទល់នឹង ១ ក្រោមថ្វីជើងក្រុមហង្សក្រហម Liverpool ក៏ដោយ ដែលបរាជ័យលើកនេះជាបរាជ័យ ៥ ប្រកួតជាប់គ្នាក្នុងលីគកំពូលអង់គ្លេសហើយ ។

    Lucas Moura កីឡាកររកបាន ១ គ្រាប់តាមបានស្មើជាមួយគ្រាប់បាល់នាំមុខរបស់កីឡាករ Roberto Firmino Toby Alderweireld ប៉ុន្តែបានធ្វើឱ្យចូលទីខ្លួនឯង មួយគ្រាប់វិញនៅនាទីទី ៩០ ។ លទ្ធផលការប្រកួតលើកនេះធ្វើឱ្យក្រុមហង្សក្រហម Liverpool ឈរនៅកំពូលតារាងដោយនាំមុខគេ ២ ពិន្ទុដោយបានលេងលើសក្លិប Manchester City ខណះដែល Spurs ឈរនៅលំដាប់ទី ៣ ខាងលើក្លឹប Manchester United ដោយឈ្នះតែចំនួនគ្រាប់បាល់ប៉ុណ្ណោះ ។

    ទោះជាយ៉ាងនេះក្ដីលោក Pochettino បានគិតថាក្រុម Spurs ស័ក្ដិសមនឹងទទួលបានការកោតសរសើរចំពោះការខិតខំប្រឹងប្រែងដណ្ដើមយកតំណែងជើងឯកក្នុងរដូវកាលមួយដែលពួកគេមិនបានទិញកីឡាករថ្មីចូលទាល់តែសោះ ហើយត្រូវជួបនឹងស្ថានភាពពន្យារការសាងសង់បញ្ចប់កីឡដ្ឋានថ្មីជាច្រើនលើកទៀត ។ ពួកគេនឹងត្រូវប្រកួតជាលើកដំបូងក្នុងកីឡដ្ឋានថ្មីជាមួយក្លឹប Crystal Palace នៅថ្ងៃពុធ ។

    លោក Pochettino បាននិយាយថា៖ ” ជារួមខ្ញុំគិតថាពួកយើងលេងបានល្អជាងក្រុមហង្សក្រហម Liverpool ។ ខ្ញុំមិនសូវសប្បាយចិត្តទេ ហើយក៏ពិបាកនឹងពន្យល់ដែរ ប៉ុន្តែក្នុងពេលតែមួយនេះ ខ្ញុំក៏មានមោទនភាពចំពោះទម្រង់លេងរបស់ពួកយើងដែរ ។ វាជាអារម្មណ៍មួយដែលលួងលោមខ្ញុំឱ្យចេញពីភាពសោកសៅដែលចាញ់ក្រុម Southampton និង Burnley ” ។

    លោកបន្តថា៖ ” ក្រោយពីប្រកួតអស់រយៈពេលជិត ២ ឆ្នាំនៅទឹកដី Wembley ដោយរើផ្ទះពីកីឡដ្ឋានមួយទៅកីឡដ្ឋានមួយទៀត កីឡាកររបស់ខ្ញុំសុទ្ធតែជាវីរបុរស ហើយពួកគេស័ក្ដិសមនឹងទទួលបានការកោតសរសើរ ។ ស្ថានភាពដែលពួកយើងជួបប្រទះគឺលំបាកណាស់ ហើយយើងនៅតែអាចទប់ទល់បាននិងប្រឹងប្រែងប្រជែងឱ្យបានល្អដដែល ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី