នាយក​ប្រតិបត្តិ Juventus ច្រានចោលការចោទប្រកាន់ពីលោក Pochettino

9664
  • នាយក​ប្រតិបត្តិ Juventus លោក Beppe Marotta បាន​ច្រានចោល​ការ​លើកឡើង​របស់​គ្រូបង្វឹក Tottenham លោក Mauricio Pochettino ដែល​ថា Juventus បាន​ធ្វើការ​គៀប​សង្កត់លើ​អាជ្ញា​កណ្តាល​នៅក្នុង​ការ​ប្រកួត​ក្របខណ្ឌ UEFA Champions League របស់​ពួក​គេកាល​ពី​ថ្ងៃ​ពុធ​នេះ​។ ក្រុម Bianconeri (Juventus) បាន​ឈាន​ទៅ​ការ​ប្រកួតវគ្គ ៨ ​ក្រុម​ចុង​ក្រោយ បន្ទាប់​ពីទទួល​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល ២-១ នៅ​កីឡដ្ឋាន Wembley ក្នុង​ជើង​ទី​ពីរ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​របស់​ពួកគេ​។

    Related image

    ក្រោយ​មក Pochettino បាន​ចោទ​លើ​ការរៀបចំ​ការ​ប្រកួត​ក្រប​ខណ្ឌ Serie A ដោយ​បានលើក​ឡើងថា​ប្រធាន​ក្លឹប Juve លោក Andrea Agnelli នាយក​ប្រតិបត្តិ​ Marotta និង ​គ្រូ​បង្វឹក Massimiliano Allegri បាន​ដាក់​សម្ពាធ​លើ​មន្ត្រី​រៀបចំ​ការ​ប្រកួត​នេះ នៅ​មុន​ការ​ប្រកួត និង​អំឡុង​ការ​ប្រកួត​ក្នុង​តង់​ទី​ពីរ​។ ប៉ុន្តែ ទោះ​បី​ជាលោក Marotta បាន​សារភាព​ថា គាត់​ពិតជា​បាន​ទៅ​ជួប​មន្ត្រី​រៀប​ចំ​ការប្រកួត​នៅបន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ក៏​ដោយ ក៏​នាយក​ប្រតិបត្តិ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​នៅ​តែបដិសេធ​អំពី​ការចោទ​ប្រកាន់​ដែល​ធ្វើ​ឡើង​ដោយ Pochettino ដដែល​។

    Image result for Mauricio Pochettino

    Marotta បាន​ប្រាប់ Premium Sport នៅ​មុន​ការប្រកួត​ជា​មួយ​នឹង Udinese នៅ​ថ្ងៃ​អាទិត្យនេះ​ថា៖ «ទាំងនេះ​គឺ​ជា​ការចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ឡើយ​»។

    Image result for juventus vs spurs champions league

    «យើង​ស្ថិត​នៅក្នុង​បន្ទប់​ប្តូរ​សម្លៀក​បំពាក់​ជា​មួយ​គ្នា​មែន ប៉ុន្តែ​យើង​មិន​បាន​បង្ហាញ​ការ​មិនសប្បាយ​ចិត្ត​របស់​យើង​ដល់​អាជ្ញា​កណ្តាល​ឡើយ សូម្បីតែ​បន្ទាប់​ពី​បញ្ចប់​តង់ទី​មួយ​ក៏​ដោយ​។ ខ្ញុំ​បាន​ចូលទៅ​បន្ទប់​ប្តូរ​សម្លៀក​បំពាក់​មែន តែ​មិនមែន​ដើម្បី​ធ្វើ​ការ​តវ៉ា​ទេ គឺ​គ្រាន់​តែ​ចង់ជូន​ពរ​ដល់​ពួកគេ​ឲ្យ​មាន​សំណាង​ល្អ​សម្រាប់​ពេល​អនាគត​ប៉ុណ្ណោះ​» ៕

    ដោយ៖ Dara Hunii

    ប្រភព :
    foxsportsasia
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី