បន្ទាប់ពីទីផ្សាកាន់តែតូចទៅៗ Sony គ្រោងកាត់បន្ថយបុគ្គលិក ៥០% លើជំនួញស្មាតហ្វូននៅឆ្នាំ ២០២០

34973
  • ក្រោយពីមានការរុះរើរចនាសម្ព័ន្ធក្រុមហ៊ុន Sony ដោយនឹងដាក់ជំនួញផលិតស្មាតហ្វូនបញ្ចូលគ្នាជាមួយនឹងជំនួញទូរទស្សន៍និង ជំនួញកាមេរ៉ា នៅខាងជំនួញផលិតស្មាតហ្វូននេះក៏នឹងមានការជម្រុះចោលបុគ្គលិកផងដែរ ។

    របាយការណ៍ចេញពីប្រទេសជប៉ុនបានឱ្យដឹងថានៅក្រុមហ៊ុន Sony Mobile នឹងមានការកាត់បន្ថយបុគ្គលិកចំនួនពាក់កណ្ដាលត្រឹមខែមីនា ឆ្នាំ ២០២០ ពោលស្មើប្រមាណ ២ ពាន់នាក់ឯណោះ ។ ដើម្បីកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន Sony ក៏នឹងកាត់បន្ថយទំហំទីផ្សារស្មាតហ្វូនរបស់ខ្លួនដោយផ្ដោតតែនៅលើទីផ្សារអឺរ៉ុប និងនៅអាស៊ីបូព៌ា ហើយកាត់បន្ថយនៅអាស៊ីអាគ្នេយ៍ផងដែរ ។

    ការកាត់បន្ថយបុគ្គលិកនេះគឺក្រោយពីទីផ្សាររបស់ក្រុមហ៊ុន Sony Mobile បានកាន់តែរួមតូចទៅៗ ដោយមានមិនដល់ ១% ផង ហើយចំនួនលក់ស្មាតហ្វូននៅឆ្នាំ ២០១៨ រំពឹងថាមានចំនួនត្រឹម ៦,៥ លានគ្រឿងប៉ុណ្ណោះ ។ តាមរយៈការផ្លាស់ប្ដូររចនាសម្ព័ន្ធនេះក្រុមហ៊ុនរំពឹងថាជំនួញផលិតស្មាតហ្វូននឹងអាចរកប្រាក់ចំណេញបាននៅត្រីមាសឆ្នាំ ២០២០ ៕

    ដោយ៖ បូណា

    ប្រភព :
    gsmarena
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី