តួឯករឿងម៉ែនាគី កញ្ញា Taew ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំងពេលឃើញរាងដ៏ស្គមស្គាំងរបស់នាង

69419
  • តារាសម្តែងស្រីមុខស្រទន់ Taew Natapohn ដែលប្រិយមិត្តប្រាកដជាស្គាល់តារាស្រីរូបនេះមានរយៈខ្សែភាពយន្តភាគថៃល្បីៗ នានា ។

    ជាក់ស្តែងកាលពីពេលថ្មីៗនេះ Taew បានបង្ហាញខ្លួននៅក្នុងកម្មវិធីសម្ពោធប៊្រេនសម្លៀកបំពាក់កីឡារបស់ខ្លួនហើយនាងក៏ជាអ្នកច្នៃម៉ូតដោយផ្ទាល់ផងដែរ ។ នៅក្នុងកម្មវិធីមានវត្តមានរបស់តារាល្បីៗជាច្រើនរូបចូលរួមអបអរសាទរសម្រាប់ការចាប់ផ្តើមនូវជំនួញថ្មីរបស់ Taew ផងដែរ ។ តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងនោះគឺរូបរាងរបស់ Taew ហាក់ដូចជាស្គមស្គាំងខ្លាំងដោយនាងបានស្លៀករ៉ូបពណ៌ខ្មៅវាលខ្នងដែលបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីរូបរាងរបស់នាង ។ ក្រោយពីឃើញបែបនេះអ្នកគាំទ្រនាំគ្នាសម្តែងការព្រួយបារម្ភនិងលាន់មាត់និយាយព្រមគ្នាថា ” Taew ស្គមពេកហើយ ” ។

    ចំណែកឯអ្នកគាំទ្រមួយចំនួនទៀតបាននិយាយថាចង់ឱ្យ Taew សម្រាកឱ្យបានច្រើន និងកុំធ្វើការហួសសម្លាំងពេកហើយចង់រូបរាង Taew ដូចកាលពីមុនវិញ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី