ទីបំផុតបានរកឃើញម្ចាស់មកុដផ្ការំដួលប្រចាំព្រឹត្តិការណ៍ Miss Cambodia ២០១៩ ហើយ ពិតជាស្រស់ស្អាតណាស់

37377
  • កម្មវិធីប្រឡងសមត្ថភាពនិងសម្រស់ដ៏ធំប្រចាំព្រឹត្តិការណ៍ Miss Cambodia ប្រចាំឆ្នាំ ២០១៩ បានរកឃើញម្ចាស់ជយលាភីហើយកាលពីយប់មិញនេះ ដោយស្រីស្អាតនៅរាជធានីភ្នំពេញ សំណាង អាលីណា វ័យ ១៨ ឆ្នាំគ្រងតំណែងជាម្ចាស់ជយលាភី ។

    កញ្ញា សំណាង អាលីណា បានបង្ហាញឱ្យគ្រប់គ្នាបានឃើញពីសមត្ថភាពនិងភាពជឿជាក់របស់នាងក្នុងដំណើរឆ្ពោះមកុដ “ផ្ការំដួល” តម្លៃជាង ១ ម៉ឺនដុល្លារអាមេរិក ដោយឆ្លើយតបទៅនឹងសំណួររបស់កម្ពុជាយ៉ាងស្វាហាប់និងមានការជឿជាក់ខ្ពស់ ។ ជាលទ្ធផលនាងបានយកឈ្នះបេក្ខនារីចំនួន ២៤ រូបផ្សេងទៀតដែលមានសមត្ថភាពនិងសម្រស់ប្រហាក់ប្រហែលគ្នា ។

    ជយលាភីនេះគេបានឃើញ សំណាង អាលីណា ដែលមើលទៅអង់អាចស្វាហាប់និងជឿជាក់នោះបែរជាមិនអាចទប់ទឹកភ្នែកបានតាំងពីនាងបានជាប់ក្នុងបេក្ខភាព ៥ នាក់ចុងក្រោយ ។ តាមរយៈការប្រកាសរបស់កម្មវិធីតាមរយៈជយលាភីនេះ សំណាង អាលីណា នឹងក្លាយបេក្ខនារីតំណាងកម្ពុជា ឆ្ពោះទៅការប្រកួតបវរកញ្ញាចក្រវាល (បវរកញ្ញា Miss Univers) បន្តទៀតនៅពេលខាងមុខដូចទៅនឹងកញ្ញា រឿន ណាត ម្ចាស់ជយលាភីឆ្នាំចាស់បានធ្វើនៅចុងឆ្នាំនេះដែរ ។

    ក្រៅពី សំណាង អាលីណា ជយលាភីផ្សេងទៀតមានបេក្ខនារី ថោង ម៉ាឡា ទទួលបានចំណាត់ថ្នាក់លេខ ២ លេខ ៣ បានទៅលើបេក្ខនារី ចន សុទិម៉ា លេខ ៤ បានទៅលើកញ្ញា ប៊ូគឹមថេង សុធីតា និងលេខ ៥ បានទៅបេក្ខនារី បុណ្យ កញ្ចនធីតា ៕

     

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី