Zidane បង្ខំឱ្យកូនប្រុសរបស់ខ្លួនដែលជាអ្នកចាំទីចាកចេញពី Real Madrid ដើម្បីប្រឡូកពិភពគុនខាងក្រៅ

8850
  • សារព័ត៌មានអេស្ប៉ាញបានចុះផ្សាយថាកូនប្រុសវ័យ ២០ ឆ្នាំរបស់លោក Zinedine Zidane គឺ Luca Zidane ដែលជាអ្នកចាំទីក្នុងក្រុមថ្នាលយុវជនឬហៅថាក្រុម Real Madrid B ដែលនឹងត្រូវចាកចេញពីក្លឹបនៅចុងរដូវកាលនេះ ។

    ដំណឹងនៃការចាកចេញនេះក៏ព្រោះតែអ្នកចាំទីវ័យក្មេងរូបនេះនឹងត្រូវផុតកុងត្រានៅរដូវក្តៅខាងមុខ ហើយជាពិសេសគឺឪពុករបស់គេគឺលោក Zidane តែម្តងដែលមិនចង់ឱ្យក្លឹបបន្តកុងត្រាថ្មីជាមួយអ្នកចាំទី Luca Zidane ។ យ៉ាងណាក៏ដោយក្លឹប Basel របស់ប្រទេសស្វីសកំពុងតែបង្ហាញចំណាប់អារម្មណ៍ចង់បាន Luca ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានការទាក់ទងជាមួយក្រុម Real Madrid ជាផ្លូវការនៅឡើយទេ ។ ប្រសិនបើ Basel ចុះកុងត្រាយក Luca ពិតមែននោះគេនឹងមិនចំណាយអ្វីសម្រាប់តម្លៃផ្ទេរនោះទេ ។

    ជាការកត់សម្គាល់ Luca Zidane បានចូលហាត់លេងបាល់ជាមួយក្លឹប Real Madrid បានតាំងពីឆ្នាំ ២០០៤ មកម្លេះ ។ ហើយគេបានឡើងមកក្រុមកម្រិត B នៅឆ្នាំ ២០១៦ ដោយបង្ហាញខ្លួនបាន ៣៩ ប្រកួត ។ Zidane បានធ្លាប់ឱ្យ Luca បង្ហាញខ្លួនបាន ១ ប្រកួតផងដែរក្នុងឈុតធំរបស់ក្លិប Real Madrid ក្នុងក្របខ័ណ្ឌ UEFA Champions League កាលពីរដូវកាលមុន ។ Luca ក៏ជាប់ជាកីឡាករជម្រើសជាតិបារាំងអាយុក្រោម ២០ ឆ្នាំផងដែរក្នុងពេលបច្ចុប្បន្ន ។ ប៉ុន្តែលោក Zidane ទំនងចង់ឱ្យកូនប្រុសរបស់ខ្លួនទៅប្រលូកក្នុងសង្គមខាងក្រៅដើម្បីទទួលបានបទពិសោធន៍ឱ្យបានច្រើនជាមុនសិន ព្រោះថាក្លិប Real Madrid មិនមែនជាក្រុមដែលកីឡាករធម្មតាៗអាចរួមរស់ជាមួយបាននោះទេ ៕

    ដោយ៖ ពិទូ

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី